ការប្រកួតនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champion League កាលពីរំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី៤ ខែតុលា ឆ្នាំ២០១៨ រវាងក្រុមម្ចាស់ផ្ទះ At.Madrid នៅលីកកំពូលអេស្បាញ និងក្រុម Club Brugge។ កីឡាករ Antoine Griezmann ស៊ុតបញ្ចូលទីពីរគ្រាប់អោយម្ចាស់ជើងឯក Europa league នៅនាទីទី២៨ និង ៦៧ ខណៈក្រុមភ្ញៀវ Groeneveld ធ្វើការវាយបកតាមពរក្រោយវិញបាន ១គ្រាប់នៅនាទីទី៣៩ ចាប់តាំងពីមុនបញ្ចប់តង់ទី១ ដោយ ការស៊ុតពីចំងាយយ៉ាងល្អរបស់កីឡាករ Danjuma។

ខ្សែបម្រើការពារអេស្បាញ Koke បានបន្ថែមគ្រាប់បាល់ ១គ្រាប់ទៀតអោយក្រុមរបស់គ្រូបង្វឹកលោក Diego Simeone នៅនាទីទី(៩០+៣) មុនបញ្ចប់ការប្រកួតតង់ទី២។


ការប្រកួតមួយគូទៀតក្រុមម្ចាស់ផ្ទះ Borussia Dortmund បានផ្តួលក្រុម Monaco ក្នុងលទ្ធផល ៣:0 ស៊ុតបញ្ចូលទីដោយកីឡាករ Larsen នៅនាទីទី៥១, Alcacer ៧២ និង Reus នៅនាទីទី៩០។ ដូច្នេះក្រុមទាំងពីរគឺ Dormund ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងពូល A មាន ៦ពិន្ទុ ខណៈក្រុម At.Madrid ឈរនៅលេខរៀងទី២ ដូចគ្នាព្រោះមានគ្រាប់ស៊ុតតិចជាង។