គ្រូបង្វឹកប្រេស៊ីលលោក Tite និងត្រូវកោះហៅកីឡាករ Filipe Luis ខ្សែការពារឆ្វេងរបស់ក្រុម Atletico Madrid ដើម្បីមកចូលរួមក្រុម ដើម្បីជំនួសការអវត្តមាន Marcelo ខណៈដែលស្ថានភាពរបួសនោះគឺជា កង្វះខាតតំនប់ការពារសម្រាប់ក្រុម Real Madrid ប៉ុន្តែវានឹងមិនមានផលប៉ះពាល់ទៅលើក្រុមជម្រើសជាតិឡើយ។

Marcelo មិនបានចូលលេងក្នុងជំនួបបរាជ័យជាមួយក្រុម Sevilla និង CSKA Moscow កាលពីពេលថ្មីៗនេះខណៈដែលអវត្តមានរបស់ខ្សែការពារឆ្នើមវ័យ ៣០ឆ្នាំរូបនេះបានបង្ខំឱ្យលោក Tite មានការសម្រេចចិត្តមួយមួយផ្សេងនោះគឺ Filipe Luis ដែលជាកីឡាករមានបទពិសោធន៍ច្រើនផងដែរ។

យោងគេហទំព័​រ Globo Esporte បានចុះផ្សាយ Luis នឹងត្រូវបានកោះហៅឱ្យចូលមកលេងក្រុមជម្រើសជាតិជាមួយខ្សែការពារ Alex Sandro របស់ក្រុម Juventus។ ក្រុមសាំបាប្រេស៊ីលមានពីរប្រកួតជាប់គ្នាសម្រាប់ការប្រកួតមិត្តភាពគឺត្រូវជួបជាមួយអារ៉ាប៊ីសាអូឌីតនាថ្ងៃទី១២ ខែតុលាមុនពេលជួបគូប្រជែងនៅតំបន់ឡាទីនគឺអាហ្សង់ទីន ៤ថ្ងៃបន្ទាប់មកទៀត។

ប្រភព៖ BBC