ក្រុមជម្រើសជាតិអេស្បាញបានចេញសេចក្តីប្រកាសជាផ្លូវការណ៏សម្រាប់កីឡាករទាំង ២១រូបដែលនិងត្រូវប្រកួតមិត្តភាពនិងប្រកួតក្របខណ្ឌ UEFA National League នាខែតុលានេះ។ ខ្សែការពារ Jonny Castro របស់ក្រុម Wolves ត្រូវបានក្រុមជម្រើសជាតិអេស្បាញកោះហៅក្នុងជំនួបជាមួយក្រុមវេលស៍ និងអង់គ្លេស ក្រោយពីការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅរដូវកាលនេះនៅ។

ប៉ុន្តែមិនមានកន្លែងសម្រាប់ខ្សែការពារ Barcelona កីឡាករ Jordi Alba ឡើយ ខណៈដែលអ្នកចាត់ការទូទៅ លោក Luis Enrique មិនមានជម្រើសខាងស្តាំ ខណៈដែលកីឡាករ Dani Carvajal និងកីឡាករ Sergi Roberto កំពុងរងរបួសផងដែរ។

លោក Enrique គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានកោះហៅកីឡាករវ័យក្មេងរបស់ក្លិប Barcelona ដូចជា Marc Bartra បច្ចុប្បន្នលេងនៅ Betis និងកីឡាករ Paco Alcacer ដែលកំពុងខ្ចីជើងនៅក្លិប Borussia Dortmund។ នៅថ្ងៃទី១១ ខែតុលាអេស្ប៉ាញនឹងប្រកួតជាមួយក្រុមវេលនៅកីឡាដ្ឋាន Cardiff ក្នុងលក្ខណៈមិត្តភាព និង ៤ថ្ងៃបន្ទាប់មកនិងត្រូវធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវអង់គ្លេសក្នុងទីក្រុង Seville សម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA National League ខណៈជើងទី១ អេស្ប៉ាញបានផ្តួលអង់គ្លេស ១-២ នៅឯកីឡដ្ឋាន Wembley កាលពីខែមុនជាមួយគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Saul និង Rodrigo Moreno ។

កីឡាករទាំង ២១រូបដែលជាប់ជម្រើសជាតិរបស់អេស្បាញក្រោមការដឹកនាំរបស់លោក Luis Enrique មានដូចជាៈ

១.អ្នកចាំទី: Kepa, Pau Lopez, De Gea

២.ខ្សែការពារ: Gaya, Marcos Alonso, Raul Albiol, Nacho, Sergio Ramos, Marc Bartra. Azpilicueta, Jonny Otto

៣.ខ្សែបម្រើ: Sergio Busquets, Rodrigo, Koke, Ceballos, Thiago, Saúl

៤.ប្រយុទ្ធ: Asensio, Morata, Aspas, Alcacer

ប្រភព៖ besoccer