ការប្រកួតនៅក្របខណ្ឌ Champion League កាលពីថ្ងៃព្រហស្បត្ត៏រវាងក្រុមម្ចាស់ផ្ទះ Tottenham បើកទ្វារកីឡាដ្ឋាន Wembley ទទួលស្វាគមន៏ក្រុម Barcelona ហើយអ្វីដែលជារឿងគួរចាប់អារម្មណ៏ និងត្រូវបានបង្ហាញនោះគឺកាយវិការអបអរសាទរក្រោយពីរូបគេស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣ បន្ទាប់ពី Coutinho, និង Rakitic រកបាន ២គ្រាប់ដំបូង ខណៈនោះ Messi បានលើកម្រាមដៃ៣ ជាមួយការថើប នោះជាការប្រាប់អោយដឹងថាៈ សម្រាប់ឧទ្ទិសដល់កូនប្រុសទាំង៣ របស់ខ្លួន គឺកុមារា Thiago, Matteo, Ciro ដោយយោងតាមគេហទំព័រ Sport បានដកស្រង់ចុះផ្សាយ។ ជាលទ្ធផល ក្រុម Barcelona បានផ្តួលក្រុម Tottenham ក្នុងលទ្ធផល ៤:២។

ជាញឹកញយ Messi ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យកីឡាករវ័យ ៣១ឆ្នាំរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន រូបនេះតែងតែបញ្ចេញកាយវិការប្លែកៗ ក្រោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ពេលខ្លះធ្វើអោយអ្នកគាំទ្រ និង ប្រិយមិត្តគាំទ្រកីឡាបាល់ទាត់មានការឆ្ងល់។ ប៉ុន្តែការពិតនោះគឺ Messi បានសម្តែងនៅឥរិយាបទអរគុណ ដល់សមាជិកក្នុងក្រុមគ្រួសារ របស់គេដែលជាកំលាំងចិត្តបន្ថែមមួយទៀតដែលធ្វើអោយគេខិតខំប្រឹងប្រែង ដើម្បីទទួលបានជោគជ័យកន្លងមក។

ប្រភព៖ Metro