លោក Ed Woodward នៅតែមានការស្ទាក់ស្ទើរក្នុងការបញ្ចប់តួនាទីលោក Jose Mourinho ចេញពីអ្នកចាត់ការទូទៅក្រុម បើទោះបីជាលោកមានការចាប់ផ្តើមដ៏លំបាក និងគួរឱ្យព្រួយបារម្ភសម្រាប់ Manchester United ក្នុងរដូវកាលនេះ។ ប៉ុន្តែទោះបីជាបែបនេះក្តីបេក្ខភាពដែលលោក Woodward បានសំលឹងឃើញដើម្បីមកដឹកនាំក្រុមបន្តនោះគឺលោក Mauricio Pochettino ជាបេក្ខភាពគ្រូបង្វឹកអាទិភាពដែលលោកចង់បាន។

Man.United ម្ចាស់ជើងឯកអង់គ្លេស ១៣សម័យ បានស្ថិតក្នុងស្ថានភាពចាប់ផ្តើមរដូវកាលថ្មីយ៉ាងពិបាកក្រោយពីត្រូវក្រុម Wolves, Brighton ផ្តួល និងស្មើជាមួយក្រុម Valencia ហើយបន្តធ្លាក់ចេញពីការប្រកួត Carabao Cup​ ចាញ់ក្រុម Derby County និងបន្តចាញ់ West Ham នៅសប្តាហ៏មុន។ តំណែងរបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Mourinho បានក្លាយជារឿងដ៏ក្តៅគគុកជាមួយភាពមិនច្បាស់លាស់នាពេលនេះ ខណៈដែលទំនាក់ទំនងជាមួយកូនក្រុមកីឡាករខ្សែបម្រើ Pogba ក៏មានភាពរង្គោះរង្គើរជាមួយគ្នាផងដែរនោះ។

ទោះបីជាខកខានទទួលជ័យជំនះ ៤លើកជាប់គ្នានៅក្នុងទឹកដីខ្លួនឯងគិតចាប់តាំងពីចូលមកដឹកនាំ Man.United អនុប្រធានប្រតិបត្តិទិញដូរកីឡាករលោក Woodward នៅតែមានឆន្ទៈក្នុងការផ្តល់ពេលវេលាឱ្យលោក Mourinho ។ ប៉ុន្តែយោងតាម គេហទំព័រ Independent បានចុះផ្សាយថាៈ លោក​ Mourinho កំពុងប្រឈមការបណ្តេញចេញពីក្រុម និងនាំយកមកជំនួសវិញគឺអ្នកចាត់ការទូទៅលោក Pochettino បច្ចុប្បន្នជាគ្រូបង្វឹករបស់ Tottenham មកដឹកនាំវិញបើទោះបីកន្លងមក មានពត៌មានផ្សារភ្ជាប់ទៅនិងអតីតគ្រូបង្វឹក Real Madrid​ លោក Zinedine Zidane ដើម្បីមកដឹកនាំក្រុមនៅ Old Trafford ប៉ុន្តែមូលហេតុផ្អែកលើថាបច្ចេកទេសដឹកនាំរបស់លោក Zidane សក្តិសមនិងជំនាញរវាងក្រុមបាល់ទាត់ដែលលោកដឹកនាំកន្លងមក និងក្រុមនៅលីកកំពូលអង់គ្លេសរឺអត់។

ប្រភព៖ Metro