លោក Gareth Southgate បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដើម្បីដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរហូតដល់ឆ្នាំ២០២២។ អ្នកចាត់ការទូទៅលោក Southgate មានកិច្ចព្រមព្រៀងនិងសុពលភាពត្រូវបញ្ចប់បន្ទាប់ពី Euro ២០២០ បានបំពេញតួនាទីដឹកនាំក្រុមតោកំណាចអង់គ្លេសឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១៨ ជាលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំកាលពីរដូវក្តៅនេះនៅប្រទេសរុស្ស៊ី។ ជាមួយលក្ខ័ណ្ឌការងារដល្អប្រសើរលោក Southgate និងទទួលបានប្រាក់ពលកម្មកើនឡើងរហូតដល់ ៣លានផោនក្នុងមួយឆ្នាំ។

ដកស្រង់សម្តីតាមរយៈគេហទំព័រ BBC គ្រូបង្វឹកមានវ័យ ៤៨ឆ្នាំរូបនេះបាននិយាយថា: ខ្ញុំរីករាយដែលមានឱកាសដឹកនាំក្រុមជម្រើសជាតិតាមរយៈការប្រកួតធំៗ ពីរបន្ទាប់ទៀតគឺ Euro និង World Cup។ ខ្ញុំនិងប្រមើលមើល និងជ្រើសរើសពីភាពអស្ចារ្យ និងសមត្ថភាពនៅក្នុងក្រុមថា តើកីឡាករវ័យក្មេងអាចមានសមត្ថភាពជួយក្រុមបានប៉ុណ្ណាដែរ។

ជំនួយការអ្នកជំនួយការលោក Steve Holland ក៏បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីរហូតដល់ឆ្នាំ២០២២ ផងដែរ។ សេចក្តីប្រកាសពត៌មានផ្លូវការនេះបានធ្វើឡើងមុនពេលលោក Southgate បានប្រកាសដាក់បញ្ចូលកីឡាករវ័យក្មេង ៦រូប នាក់ដែលមិនធ្លាប់បង្ហាញខ្លួនក្នុងក្រុមឈុតធំសម្រាប់អង់គ្លេស ប៉ុន្តែពួកគេនិងមានឈ្មោះសម្រាប់ការប្រកួត Nations League Game ជាមួយក្រូអាតនិងអេស្ប៉ាញនៅក្នុងខែតុលានេះ។

ប្រភព៖ BBC