ការប្រកួតក្របខណ្ឌពានរង្វាន់លីកអាជីពធំ Europa League លំដាប់ទី២ នៅទ្វីបអឺរ៉ុបកាលពីថ្ងៃព្រហស្បត្ត៏ រវាងក្រុមម្ចាស់ផ្ទះ Qarabag របស់ប្រទេសអាហ្សែប៊ែស្សង់ និងក្រុមភ្ញៀវ Arsenal នៅក្នុងពូលE។

កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសខ្សែបម្រើ Emile Smith Rowe ស៊ុតបញ្ចូលទីគ្រាប់ដំបូងដើម្បីជួយ Arsenal ទទួលជ័យជម្នះជាលើកទី៨ ជាប់ៗគ្នា ក្នុងលទ្ធផល ៣:0។ កីឡាករវ័យ ១៨ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីពីផុតពីការ​ជួយ​សង្គ្រោះរបស់អ្នកចាំទី Vagner នៅនាទីទី៥៣ ដើម្បីរកគ្រាប់បាល់ទី២ អោយ Arsenal មុនពេលកីឡាករក្រិក Sokratis ជាអ្នករកគ្រាប់បាល់នាំមុខទី១ នៅនាទីទី៤ ហើយខ្សែបម្រើបារាំង Guendouzi បន្ថែមគ្រាប់បាល់ទី៣ ទៀតនៅនាទីទី៧៩។

ក្រុមកាំភ្លើងធំឈរលើកំពូលតារាងនៃពូល E ខណៈដែលឥឡូវនេះពួកគេបានឈ្នះការប្រកួតចំនួន ៨លើកជាប់គ្នាជាលើកទី១ ចាប់តាំងពីខែមេសា ឆ្នាំ២០១៥ មក។

ការប្រកួតមួយគូទៀតរវាងក្រុមតោខៀវ Chelsea និងក្រុមម្ចាស់ជើងឯកហុងគ្រី Vidi នៅក្របខណ្ឌ Europa League ដូចគ្នា។ ក្រុមម្ចាស់ផ្ទះ Chelsea បានផ្តួលក្រុម Vidi ក្នុងលទ្ធផល ១:0 ការស៊ុតបញ្ចូលទីពីកីឡាករ Alvaro Morata ក្រោយការបញ្ជូនបាល់របស់មិត្តរួមជាតិ Fabregas នៅនាទីទី៧០។

គ្រូបង្វឹក Chelsea លោក Sarri បានប្រាប់បណ្តាញសារពត៌មានក្រោយការប្រកួតថាៈ គាត់លេងបានល្អក្នុងការប្រកួតនេះ ខ្ញុំគិតថាគាត់បានចាប់ផ្តើមបង្ហាញទម្រង់លេងល្អឡើងវិញហើយ។ បច្ចុប្បន្នក្រុម Chelsea មានចំណាត់ថ្នាក់លេខ១ នៅក្នុងពូល L។

ប្រភព៖ bbc