អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសកីឡាករ John Terry បានប្រកាសចូលនិវត្តន៍ ពីអាជីពបាល់ទាត់ កាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈខ្សែការពារកណ្តាលវ័យ ៣៧ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងសំលឺងឃើញ អាជីពជាគ្រូបង្វឹកដឹកនាំក្លឹបបាល់ទាត់អាជីពផងដែរ។ Terry អតីតខ្សែការពារក្រុមតោខៀវ Chelsea បានចំណាយពេលវេលាយ៉ាងច្រើនប្រកបអាជីពជាមួយក្រុម Chelsea មុនពេលផ្លាស់មកលេងអោយ Aston Villa កាលពីដើមរដូវកាលមុនប៉ុន្តែការបង្ហាញខ្លួនចុងក្រោយសម្រាប់ការប្រកួត(Play-Off) មិនបានទទួលជោគជ័យក្នុងការជួយក្រុមឡើងមកលេងនៅក្របខណ្ឌលំដាប់កំពូល Premier League វិញនោះទេបន្ទាប់ពីចាញ់ក្រុម Fulham ក្នុងលទ្ធផល១:0។

ឥឡូវនេះក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Birmingham បានរាយការណ៍ថា ក្រុមចង់បានគាត់(Terry)ដើម្បីធ្វើជាគ្រូបង្វឹករបស់ពួកគេដែលជាផ្នែកមួយនៃការរៀបចំថ្មីជាមួយនិងវីរបុសរសក្រុមកាំភ្លើងធំ Arsenal កីឡាករ Thierry Henry ក្នុងតំណែងជាអ្នកចាត់ការនៅ Villa Park ក្រោយពីអតីតគ្រូបង្វឹកលោក Steve Bruce ត្រូវបានក្រុមបណ្តេញចេញកាលពីដើមសប្តាហ៍មុនកន្លងមក។

Terry បាននិយាយនៅក្នុងសារមួយដែលបង្ហោះក្នុងគណនី Instagram របស់គាត់ថា :បន្ទាប់ពីរយៈពេល ២៣ឆ្នាំជាកីឡាករបាល់ទាត់ខ្ញុំបានសំរេចចិត្តថាពេលនេះគឺជាពេលវេលាត្រឹមត្រូវក្នុងការចូលនិវត្តន៍។ ធ្លាប់បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិ ៧៨ដង ខ្សែការពារដ៏រឹងមាំរូចនេះបានច្រានចោលឱកាសផ្លាស់ទៅលេងឱ្យក្រុម Spartak Moscow ដោយហេតុផលថា ការផ្លាស់ទៅលេងនៅប្រទេសរុស្ស៊ី គឺមិនសម្របទៅនិងស្ថានភាពរស់នៅសម្រាប់គ្រួសាររបស់ខ្លួនទេ។

ក្រោយបង្ហាញខ្លួន ៧១៧ប្រកួតTerry ធ្លាប់បានជួយក្រុម Chelsea ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៥ពានរង្វាន់ FA Cup ចំនួន ៥ដងនិងក្របខ័ណ្ឌ Champions League ២០១១-២០១២(១ដង), Euro Pa League ១ដង និង League Cup ៣ដង ។

ប្រភព៖ foxsports