ក្លិប Bayern Munich កំពុងសម្លឹងរកមើលបេក្ខភាពគ្រូបង្វឹកមកដឹកនាំក្រុម ខណៈអ្នកចាត់ការទូទៅលោក Niko Kovac ដឹកនាំក្រុមមិនបានល្អនៅដើមរដូវកាលនេះទេ។ បេក្ខភាពអតីតគ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Zinedine Zidane អាចជាគោលដៅមួយដែលក្រុមកំពុងរំពឹងទុក។ បចុប្បន្នក្រុមម្ចាស់ជើងឯក Bundesliga មានលេខរៀងទី៦ នៅរដូវកាលនេះ បន្ទាប់ពីការប្រកួតចំនួនប្រាំពីរប្រកួត ខណៈគ្រូបង្វឹកវ័យ ៤៦ឆ្នាំមានដើមកំណើតនៅអាឡឺម៉ង់ខាងលិចលោក Kovac ទទួលរងការរិះគន់ពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយដូចគ្នា។

ក្រុម Bayern បានរងបរាជ័យជាលើកចុងក្រោយកាលពីសប្តាហ៏មុនក្រោមថ្វីជើងក្រុមភ្ញៀវ Borussia Monchengladbach ៣-០ នៅផ្ទះកាលពីសប្តាហ៍មុនដែលបានបញ្ចប់ការប្រកួតបួនលើកជាប់គ្នាដោយគ្មានជ័យជម្នះហើយត្រូវបានចាត់ទុកថា ជាការចាប់ផ្តើមដ៏អន់បំផុតនៅរយៈពេល ១ទសវត្សចុងក្រោយរបស់ក្រុម។

យោងតាម RMC Sport បានចុះផ្សាយថាៈ ប្រសិនក្រុមត្រូវស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុមនោះ ក្លឹបបានសម្រេចដាក់បញ្ចូលបេក្ខភាព ១.លោក Zinidine Zidane PSG ២.លោក Laurent Blanc និង៣.អតីតគ្រូបង្វឹក Arsenal លោក Arsene Wenger ដើម្បីពិចារណាលើករណីនេះ។ ខណៈអតីតគ្រូបង្វឹករបស់ក្រុម Real Madrid លោក Zidane បច្ចុប្បន្នកំពុងទំនេរគ្មានក្រុមដឹកនាំក្រោយជួយក្រុមឈ្នះពានរង្វាន់ Champions League លើកទី៣ កាលពីខែឧសភា។

ទោះបីជាមានការលើកឡើងបែបនេះ ក្រុមបិសាចក្រហម Manchester United មានសេចក្តីរាយការណ៏ថាអ្នកចាត់ការទូទៅរបស់ក្លិបលោក Jose Mourinho ដែលមានសក្តានុពលកំពុងស្វែងរកការចាកចេញបន្ទាប់ពីការចាប់ផ្តើមដ៏លំបាកមួយក្នុងយុទ្ធនាការក្របខ័ណ្ឌ Premier League ស្របពេលដែលគ្រូបង្វឹកលោក Zinidine Zidane គឺជាបេក្ខភាពឈានមុខដើម្បីទៅដឹកនាំក្រុមម្ចាស់ជើងឯក ១៣សម័យនោះផងដែរ។

ប្រភព៖ Besoccer