ជ័យលាភីពានរង្វាន់បាល់ទាត់បារាំងរបស់បារាំង Kylian Mbappe បានស៊ុតបញ្ចូលទី ៤គ្រាប់(គ្រាប់បាល់សរុបទី១១)ខណៈដែលក្រុម Paris St-Germain បានរក្សាតំណែងរបស់ពួកគេក្នុងក្របខ័ណ្ឌលីកកំពូលបារាំង Ligue១ តាមរយៈការផ្តួលក្រុមជើងខ្លាំង Lyon ក្នុងលទ្ធផល ៥:0។ គ្រាប់បាល់ស៊ុតបញ្ចូលទីទំាង ៤គ្រាប់របស់កីឡាករ Mbappe បានកើតឡើងក្នុងរយៈពេល ១៣នាទីប៉ុណ្ណោះមុនពេលតារាឆ្នើមតម្លៃខ្លួនថ្លៃបំផុតក្នុងលោក Neymar ស៊ុតបាល់ប៉េណាល់ទីរកគ្រាប់បាល់នាំមុខតាំងតែពីនាទីទី៩។

ក្រុម PSG និង Lyon នៅសល់អ្នកលេងតែ១០នាក់ដូចគ្នាបន្ទាប់ពីកីឡាករ ខ្សែការពារឆ្វេង Presnel Kimpembe ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួលជំនួយការវីដេអូ (VAR) និងខ្សែបម្រើ Lucas Tousart របស់ក្រុម Lyon ក៏ត្រូវបានបណ្តេញចេញមុនបញ្ចប់តង់ទី១ដូចគ្នា។

ក្រុមរបស់លោក Thomas Tuchel ដែលជាម្ចាស់ជើងឯក ៥រដូវកាលចុងក្រោយនេះបានឈ្នះការប្រកួតចាប់ផ្តើមរដូវកាលថ្មីសម្រាប់ ៩ប្រកួត ហើយរហូតមកដល់ពេលនេះមានពិន្ទុ២៧ និងមានគម្លាត ៨ពិន្ទុពីក្រុមលេខ២ Lille ។ ការប្រកួតរវាងគូផ្សេងទៀគឺ Lille យកឈ្នះក្រុម Saint-Etienne ៣:១ ខណៈក្រុម Marseille ផ្តួល Caen ២:0 ប៉ុន្តែ Monaco ត្រូវក្រុម Renne ផ្តួលក្នុងទឹកដី ២:១ ផងដែរ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម PSG vs Lyon

ប្រភព៖ BBC