Manchester United កំពុងតែធ្លាក់ចូលក្នុងបញ្ហា ហើយអ្នកគាំទ្ររបស់ក្លិបម្ចាស់ជើងឯកអ៊ីតាលី Juventus ពិតជាមានសិទ្ធិក្នុងការសុបិនទៅលើការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Paul Pogba។ នេះបើយោងទៅតាមការបញ្ជាក់របស់គ្រូបង្វឹកឈ្នះពាន World Cup ជាមួយនឹងក្រុមជម្រើសជាតិបារាំង លោក Didier Deschamps កាលពីថ្ងៃពុធ។

ទាក់ទងនឹងភាពតានតឹងផ្សេងៗរវាង Pogba និងលោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Man United លោក Deschamps បានប្រាប់កាសែតអ៊ីតាលី Gazzetta Dello Sport ថា៖ «រាល់កីឡាកររបស់ Manchester United កំពុងតែស្ថិតក្នុងបញ្ហា។ Pogba នៅតែមានកម្រិតលេងដដែល និងជាខ្សែបម្រើម្នាក់ក្នុងចំណោមខ្សែបម្រើដ៏ឆ្នើមបំផុតក្នុងពិភពលោក»។ គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំនឹងមិនបញ្ចេញមតិទៅលើទំនាក់ទំនងរវាងកីឡាករ និងគ្រូបង្វឹកឡើយ»។

Pogba ត្រូវបានទាក់ទងនឹងការផ្ទេរឲ្យវិលទៅកាន់ក្លិប Juventus ដែលរូបគេបានចូលរួមកាលពីឆ្នាំ២០១២វិញ ក្រោយពីចាកចេញពីក្លិប Man United បន្ទាប់ពីក្លិបនេះ មិនអាចរក្សាទុករូបគេជាមួយនឹងកុងត្រាថ្មីមួយ។ បន្ទាប់មករូបគេបានវិលទៅកាន់ក្លិប Man United វិញកាលពីឆ្នាំ២០១៦ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ សម្រាប់តម្លៃខ្លួនជាកំណត់ត្រាកាលនោះចំនួន១០៥លានអឺរ៉ូ (ស្មើនឹង១២១លានដុល្លារអាមេរិក)។ លោក Deschamps បានបញ្ជាក់ថា ការរំពឹងទុកថា Pogba នឹងចាក់ចេញពីក្លិប Man United ម្តងទៀតទៅកាន់ Juventus មិនមែនមិនអាចទៅរួចឡើយ។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «សុបិនគឺជាផ្នែកមួយនៃជីវិត។ អ្នកគាំទ្រប្រហែលជាមិនសុបិនពីការនាំយក Cristiano Ronaldo ដែលទំផុតបាលចុះហត្ថលេខាចូលរួមឡើយ»៕

ប្រភព៖ Channel News Asia