មានវ័យទើបតែ ១៩ឆ្នាំកីឡាករឆ្នើម Kylian Mbappe បន្ទាប់ពីបានបង្ហាញសមត្ថភាពលេងគួរអោយភ្ញាក់ផ្អើលដល់កំរិតកំពូលនៅក្នុងព្រឹត្តការណ៏ World Cup​ ២០១៨ នាពេលកន្លងមកនេះ និងក្នុងនាមកីឡាករវ័យក្មេងដែលឈ្នះពាននេះ។ ទោះបីជាយ៉ាងនេះក្តីបន្ទាប់ពីចប់ព្រឹត្តការណ៏បាល់ទាត់ដែលតែងតែប្រារព្ធឡើងរៀងរាល់ ៤ឆ្នាំមកនេះរួចមក ខ្សែប្រយុទ្ធដែលកំពុងលេងអោយក្រុម PSG បានបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងកាយវិការសប្បុរសធម៌ ហើយបន្ទាប់ពីបានប្រព្រឹត្តនៅទឹកចិត្ត និងសកម្មភាពនេះរួចមក អតីតខ្សែប្រយុទ្ធក្រុម Monaco រូបនេះ បានប្រាប់មូលហេតុលំអិតនៃការបរិច្ចាគនេះ។

នៅក្នុងបទសម្ភាសថ្មីៗនេះជាមួយទស្សនាវដ្តី Time ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Mbappe បានពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនបន្ទាប់ពីមើលឃើញគោលដៅរបស់អង្គការនេះ និងផ្តល់ឱកាសឱ្យក្មេងៗអាចលេងកីឡាបានដើម្បីសុខភាព។ តារាឆ្នើមដែលកំពុងជួយក្រុម PSG នាំមុខកំពូលតារាង Ligue1 បានពន្យល់បន្ថែមថា: ចំនួនប្រាក់នោះនឹងមិនផ្លាស់ប្តូរជីវិតខ្ញុំទេ ប៉ុន្តែវាអាចផ្លាស់ប្តូររបស់ពួកគេ ខ្ញុំរកលុយបានគ្រប់គ្រាន់ហើយ ខ្ញុំគិតថាវាមានសារៈសំខាន់ដើម្បីជួយដល់អ្នកដែលត្រូវការ។

គួររំលឹកផងដែរថា នៅក្នុងព្រឹត្តការណ៏ World Cup ២០១៨ នារដូវក្តៅកន្លងទៅនេះ កីឡាករបារាំងម្នាក់ៗទទួលបានប្រាក់រង្វាន់ចំនួន ២០.០០០អឺរ៉ូ សម្រាប់ជ័យជម្នះនីមួយៗ រាល់ការប្រកួត នេះ(៦ប្រកួត X ២០.០០០)= ១២.០០០០យូរ៉ូ ជាមួយនឹងទឹកប្រាក់បន្ថែមកើនដល់ ៣០០.០០០អឺរ៉ូសម្រាប់ការទទួលបានជ័យជម្នះនៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ នោះមានន័យថា Mbappe ត្រូវទទួលបានប្រាក់រង្វាន់សរុបទាំងអស់ចំនួន ៤២0.000 អឺរ៉ូដែលទាំងអស់នេះគាត់ជាអ្នកឧបត្ថម្ភ និងបរិច្ចាគទៅអង្គការសប្បុរសធម៌ឈ្មោះ Premiers de Cordée។

ប្រភព៖ Besoccer