Edin Dzeko បានជួយឲ្យក្រុមជម្រើសជាតិបូស្នី រក្សាការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះក្នុងយុទ្ធនាការ Nations League ខណៈដែលខ្សែប្រយុទ្ធរបស់ក្លិប Roma រូបនេះ បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិអៀងឡង់ខាងជើង កាលពីថ្ងៃចន្ទ។

Dzeko បានបំបែកតំបន់ការពាររបស់ក្រុមជម្រើសជាតិអៀរឡង់ខាងជើង ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងទីក្រុង Sarajevo។ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ បានរកគ្រាប់បាល់បើកឆាកនៅតង់ទី១ និងបានរកគ្រាប់បាល់ទី២ បន្ទាប់ពីបញ្ចប់តង់ទី១។ បច្ចុប្បន្ន ក្រុមជម្រើសជាតិបូស្នី កំពុងតែនាំមុខលើកំពូលតារាងនៃពូលរបស់ខ្លួននៃយុទ្ធនាការ Nations League ខណៈដែលពូលរបស់ពួកគេក៏មានក្រុមជម្រើសជាតិអូទ្រីស ក្រោយពីដណ្តើមបាន ៩ពិន្ទុពេញការប្រកួត ៣លើក។

ក្រុមជម្រើសជាតិអៀរឡង់ខាងជើង ដែលក៏ចាញ់ក្រោមស្នាដៃក្រុមជម្រើសជាតិបូស្នី ក្នុងទីក្រុង Belfast កាលពីខែមុននោះ មិនបានស៊ុតបាល់បញ្ចូលទីលើដៃគូសោះពីការប្រកួតក្រៅដី ៦លើកចុងក្រោយ និងកំពុងតែស្ថិតនៅបាតតារាងនៃពូល ក្រោយពីចាញ់៣ប្រកួតជាប់ៗគ្នា។ លទ្ធផលអាចនឹងមានការប្រែប្រួល ប្រសិនបើខ្សែបម្រើ George Saville របស់ក្លិប Middlesbrough ដណ្តើមយកឱកាសដើម្បីជួយឲ្យក្រុមជម្រើសជាតិអៀងឡង់ខាងជើង មានគ្រាប់បាល់នាំមុខមុន នៅពេលដែលរូបគេបានស៊ុតបាល់ប៉ះបង្គោលទី ពីការបញ្ជូនបាល់របស់កីឡាករ Jamal Lewis។ ប៉ុន្តែ ក្រុមជម្រើសជាតិបូស្នី បានរយកគ្រាប់បាល់បើកឆាកមុននៅនាទីទី២៧ តាមរយៈខ្សែប្រយុទ្ធ Dzeko ដែលបានបន្ថែម ១គ្រាប់ទៀតនៅនាទីទី៧៣៕

ប្រភព៖ Channel News Asia