ខ្សែការពារ Danilo របស់ក្លឹបមេឃខៀវ Manchester City បានរងរបួសកជើងដែលជាបញ្ហារបួសចាស់របស់ខ្លួននៅក្នុងការបង្ហាញខ្លួនអោយក្រុមជម្រើសជាតិ ប្រេស៊ីលលេងទល់និងអាហ្សង់ទីនកាលពីយប់ថ្ងៃអង្គារ។ អតីតខ្សែការពារក្រុមអធិរាជសរូបនេះ បានប្តូរចេញនៅដើមតង់ទី២ ហើយត្រូវបានជំនួសដោយខ្សែបម្រើ-ការពារ Fabinho របស់ហង្សក្រហម Liverpool។

Daniloកីឡាករវ័យ ២៧ឆ្នាំរូបនេះ ទើបតែជាសះស្បើយ និងត្រលប់មកបង្ហាញខ្លួនវិញក្រោយ រងរបួសកជើងកាលពីខែមុនបន្ទាប់ពីខកខានចូលរួមក្នុងយុទ្ធនាការ World Cup អោយក្រុមជម្រើសជាតិប្រទេសប្រេស៊ីលក្រោយពីរងរបួសបញ្ហាកជើងនិងត្រគាករួចមក។ និងបានត្រឹមបង្ហាញខ្លួន ១ប្រកួតប៉ុណ្ណោះ សម្រាប់ក្លឹបនៅរដូវកាលនេះក្នុង ពានរង្វាន់ Carabao Cup ប្រកួតជាមួយក្រុម Oxford។

ក្រុមរបស់លោក Pep Guardiola ត្រូវប្រកួតនៅក្របខណ្ឌ Premier League ជាមួយ Burnley នៅចុងសប្តាហ៍នេះ និងមានការប្រកួតដ៏សំខាន់ជាមួយ Tottenham Hotspur នៅថ្ងៃទី២៩ ខែតុលាមុនពេលជួបជាមួយក្រុមបិសាចក្រហម Manchester United នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ។

ប្រភព៖ besoccer