ក្រុមជម្រើសជាតិអាល្លឺម៉ង់ (German) បានបន្តចាញ់បារាំង ២-១ ទៀត ក្នុងការប្រកួតពានរង្វាន់ UEFA Nations League ក្នុង League A នៃវគ្គសន្សំពិន្ទុពូល A កាលពីយប់មិញ។

កីឡាករ Toni Kroos នៅក្នុងតង់ទី១បានស៊ុតប៉េណាល់ទីឲ្យក្រុមភ្ញៀវ អាល្លឺម៉ង់ នាំមុខមុនតាំងពីនាទីទី១៤ តែត្រូវ Antoine Griezmann តែតនាទី៦២ និងស៊ុតគ្រាប់ជ័យជម្នះឲ្យបារាំង នៅនាទី៨០។

លទ្ធផលនេះ បានធ្វើឲ្យអាល្លឺម៉ង់ បរាជ័យលើកទី៦ គិតក្នុងឆ្នាំ២០១៨ និងចាញ់២ប្រកួតជាប់ៗគ្នា ជាលើកដំបូង គិតតាំងពីឆ្នាំ២០០០ បន្ទាប់ពីប្រកួតមុនចាញ់ហូឡង់ ៣-០ ផងដែរ។ អាល្លឺម៉ង់ មានត្រឹម១ពិន្ទុ ក្នុងពូល A ដែលកំពុងប្រឈម ធ្លាក់ទៅ UEFA Nations League B៕

ប្រភព៖ BBC By: sportrefresh
UEFA Nations League: ក្លឹប German អាចធ្លាក់ទៅ League B ក្រោយចាញ់ ២ប្រកួតជាប់គ្នា
អត្ថបទទាក់ទង
