គ្រូបង្វឹក្រុម Barcelona លោក Ernesto Valverde បានបញ្ជាក់ថាខ្សែការពារ Thomas Vermaelen នឹងត្រូវអវត្តមាន រយៈពេល ៦សប្តាហ៍ដោយសារបញ្ហារបួសសរសៃពួរជើងខាងស្តាំ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹបបានបញ្ចាក់ឱ្យដឹងផងដែរថា ខ្សែការពារកណ្តាលរូបនេះនឹងត្រូវអវត្តមានសម្រាប់ក្រុមរហូតដល់ចុងខែវិច្ឆិកា ២០១៨ ខាងមុខនេះ។

ដំណឹងនេះគឺជារឿងខកចិត្តមួយថ្មីទៀតចំពោះម្ចាស់ជើងឯក Barcelona ដែលកំពុងគ្មានវត្តមានកីឡាករខ្សែការពារអន្តរជាតិបារាំង Samuel Umtiti រួចទៅហើយ ដោយសារតែរបួសជង្គង់ខណៈក្រុមកំពុងសម្តែងការព្រួយបារម្មណ៏លើស្ថានភាពរបស់ គេអាចអូសបន្លាយរហូតដល់បំណាច់ឆ្នាំ។ សម្រាប់ Vermaelen បានបង្ហាញខ្លួនត្រឹមតែបីប្រកួតប៉ុណ្ណោះនៅរដូវកាលនេះកំលុងពេល អវត្តមានរបស់ Umtiti កាលពីពេលថ្មីៗនេះនៅក្នុងការប្រកួតស្មើ ១-១ ជាមួយក្លិប Valencia នៅ Mestalla។

របួសរបស់កីឡាករ Vermaelen ខ្សែការពារវ័យ ៣២ឆ្នាំរូបនេះនឹងធ្វើឱ្យគេខកខានការប្រកួតចំនួន ៧ប្រកួតដែលរួមមានការប្រកួតក្នុងលីកលីកជាមួយក្រុម Real Madrid និង Atletico Madrid, Rayo Vallecano, Real Beti, Rayo Vallecano ។ Barca និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sevilla នាថ្ងៃសៅរ៍ និងធ្វើដំណើរទៅកាន់ក្របខ័ណ្ឌ Champions League ជាមួយក្រុម Inter Milan នៅរាត្រីថ្ងៃពុធ(ក្នុងទឹកដីនិងក្រៅទឹកដី)មុនពេល Clásico នៅ Camp Nou ជាមួយក្រុម Real Madrid រយៈពេល ៤ថ្ងៃបន្ទាប់។

ប្រភព៖ en.as