ខ្សែបម្រើដ៏ឆ្នើម Lucas Paqueta របស់ក្លិប Flamengo នឹងចូលរួមជាមួយនឹងក្លិប AC Milan នៅចុងឆ្នាំនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបប្រេស៊ីលមួយនេះ កាលពីថ្ងៃពុធ។

ក្លិបមានមូលដ្ឋាននៅទីក្រុង Rio de Janeiro មួយនេះ មិនបានប្រកាសពីសេចក្តីលម្អិតនៃតម្លៃខ្លួនដែលពួកគេនឹងទទួលបានសម្រាប់ការលក់ Paqueta វ័យ២១ឆ្នាំ ឡើយ ប៉ុន្តែបានបញ្ជាក់ថា វាមានចំនួនប្រហាក់ប្រហែលនឹងទឹកប្រាក់ទិញរំលាយកិច្ចសន្យា និងជាការផ្ទេរដ៏ល្អមួយសម្រាប់ Flamengo ទាក់ទងនឹងតម្លៃខ្លួន។ បណ្តាញសារព័ត៌មានរបស់ប្រេស៊ីល បានបញ្ជាក់ថា តម្លៃខ្លួននេះ គឺមានចំនួន៣៥លានអឺរ៉ូ (ស្មើនឹង៤០លានដុល្លារអាមេរិក)។ ខ្សែបម្រើប្រយុទ្ធ Paqueta ដែលត្រូវបានប្រៀបធៀបទៅនឹងអតីតកីឡាករប្រេស៊ីលដ៏ឆ្នើមរបស់ AC Milan គឺ Kaka នោះ បានបង្ហាញខ្លួនជាលើកទី១របស់គេសម្រាប់ក្លិប Flamengo កាលពីខែឧសភា ឆ្នាំមុន ហើយរូបគេបានលេងការប្រកួត៥៨លើកសម្រាប់ក្រុមជម្រើសដំបូង។

រូបគេបានបង្ហាញខ្លួនជាអន្តរជាតិឲ្យប្រេស៊ីល ជាលើកទី១កាលពីខែមុន។ រូបគេនឹងបន្តស្ថិតនៅក្នុងប្រទេសប្រេស៊ីល រហូតដល់ចុងរដូវកាលនេះ ក្នុងខែមករា។ ក្លិប Flamengo កំពុងតែប្រជែងដណ្តើមពានក្របខ័ណ្ឌ Serie A ហើយបច្ចុប្បន្នកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាង ខណៈដែលនៅសល់ការប្រកួត៩លើកទៀត៕

ប្រភព៖ Channel News Asia