លោក Jose Mourinho គ្រូបង្វឹកក្រុម Manchester United នឹងមិនប្រឈមបម្រាមសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍រវាងអតីតក្រុមរបស់លោកគឺ Chelsea នៅកីឡាដ្ឋាន Stamfវាord Bridge ឡើយក្រោយពីសហព័ន្ធបាល់ទាត់អង់គ្លេស FA បានធ្វើការពន្យាពេលលើករណីនេះ។ លោកMourinhoមានពេល ដើម្បីឆ្លើយតប​ និងតវ៉ាសម្រាប់ការចោតប្រកាន់នេះរហូតដល់ថ្ងៃសុក្រសប្តាហ៏នេះ ប៉ុន្តែ​សហព័ន្ធ​បាន​ធ្វើការ​ពន្យារហូតដល់ថ្ងៃពុធដើមសប្តាហ៏ក្រោយវិញ ដូច្នេះវាជាមូលហេតុដែលធ្វើអោយលោក Mourinho មានឪកាសបញ្ជាកូនក្រុមទល់នឹងអតីតក្រុមចាស់ដែលលោកធ្លាប់ដឹកនាំ​ជោគជ័យ​បំផុត​នោះ​។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៥៥ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់នៅក្នុងកាយវិការមួយបន្ទាប់ពីត្រូវថតបានដោយកាមេរ៉ាទូរទស្សន៍ពីបទប្រើប្រាស់ពាក្យ សម្តីមិនសមរម្យទៅកាន់ទស្សនិកជនក្រោយបញ្ចប់ការប្រកួតរវាងក្រុម Man.United យកឈ្នះក្រុមភ្ញៀវ Newcastle United ៣-២ កាលពីពេលកន្លងទៅ។

អតតីតអ្នកចាត់ការ​ទូទៅក្រុម Porto, Inter Milan និង Real Madrid បានឆ្លើយតបករណីចោតប្រកាន់នេះថា: ខ្ញុំមិនធ្វើអត្ថាធិប្បាយទេ។ ប្រសិនខ្ញុំឆ្លើយសំនួររបស់អ្នកខ្ញុំប្រហែលជាមានដំណើរការផ្សេងទៀតព្រោះខ្ញុំមិនអាចនិយាយពាក្យលំអៀងបានទេដូច្នេះចំលើយរបស់ខ្ញុំពេលនេះគឺមិនមានអ្វីទេ។

ប្រភព៖ Besoccer