ខ្សែប្រយុទ្ធ Wayne Rooney បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខណៈដែល DC United រកបានមួយគ្រាប់នៅក្នុងការប្រកួត MLS ជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម New York City FC។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣២ឆ្នាំបានរកគ្រាប់បាល់បញ្ចូលទីបន្ទាប់ពីរយៈពេល 8នាទីនិងបានបន្ថែមការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៧៤ ខណៈមិត្តរួមក្រុម Acosta នៅនាទីទី២៤ មុនពេល និងដើម្បីទទួលបានគ្រាប់បាល់សរុប ១២គ្រាប់ នៅក្នុងរដូវកាល MLS ជាលើកដំបូងរបស់ខ្លួននៅពេលដែលកីឡាករ Rooney អ្នកស៊ុតចូលច្រើនជាងគេរបស់ក្រុម Manchester United បានចូលរួមជាមួយក្រុម Everton កាលពីខែមិថុនា។ អតីតខ្សែប្រយុទ្ធក្លឹប Barcelona និងអេស្ប៉ាញកីឡាករ David Villa បានរកគ្រាប់បាល់មួយគ្រាប់សម្រាប់ New York ដែលទើបតែទទួលជ័យជម្នះមួយប្រកួតក្នុងចំនោម ៩ប្រកួតកន្លងមក។

ក្រោយពីឈ្នះពីរលើកក្នុង ១៤ប្រកួតដំបូងសម្រាប់ក្រុម DC United បច្ចុប្បន្នមិនដែល ស្គាល់ចាញ់ ៩លើក និងឈ្នះ ៥ប្រកួតចុងក្រោយកន្លងមក។ ពួកគេនឹងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្របញ្ចប់រដូវកាល នៅឯទីក្រុង Chicago Fire នៅសប្តាហ៏ក្រោយនេះជាមួយនឹងឱកាសនៃការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីក្នុងក្របខ័ណ្ឌ Major League Soccer របស់ពួកគេ បន្ទាប់ពីក្រុម New York Red Bul និង Atlanta United, New York City និង ក្រុមមានពិន្ទុស្មើគ្នាគឺ​ Philadelphia Union។

ប្រភព៖ bbc