ក្រុម Barcelona បានផ្តួលក្រុម Sevilla ក្នុងលទ្ធផល ៤-២ ដើម្បីឡើងទៅឈរលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga កាលពីថ្ងៃសៅរ៍នេះ ស្របពេលដែល Lionel Messi បានមានបញ្ហារបួសបាក់ឆ្អឹងដៃ។ នៅមុនពេលរងរបួស ប្រធានក្រុម(Lionel Messi) នៃក្រុម Barcelona រូបនេះ បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយឲ្យក្រុមខ្លួននាំមុខ ២-០។ ក្រៅពីការស៊ុតបញ្ចូលទីនេះ ដែលនាំអោយ Barce ឈ្នះនេះ គេក៏ឃើញពីការជួយសង្គ្រោះបាល់ដ៏អស្ចារ្យពីអ្នកកីឡាករអ្នកចាំទីក្រុម Barcelona Ter Stegen ផងដែល។ ចង់ដឹងថាការសង្គ្រោះនេះអស្ចារ្យយ៉ាងណាចុចមើលវីឌីអូនេះទាំងអស់គ្នា៖