ជាការបរាជ័យសម្រាប់ការដឹកនាំប្រកួតលើកទី១ ក្នុងនាមជាគ្រូបង្វឹករបស់ លោក Thierry Henry បន្ទាប់ពីក្រុម Monaco របស់ខ្លួនត្រូវបានផ្តួលក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Strasbourg នាក្របខ័ណ្ឌ Ligue1 កាលពីថ្ងៃសៅរ៏។ កីឡាករសញ្ជាតិបារាំង Henry វ័យ ៤១ឆ្នាំបានសម្លឺងឃើញក្រុមរបស់ខ្លួនត្រូវក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់បញ្ចូលទីនាំមុខមុននៅនាទីទី១៧ ដោយកីឡាករ Thomasson និង Mothiaba នៅនាទីទី៨៤។ ក្រុមភ្ញៀវ Monaco នៅសល់អ្នកអ្នកលេងតែ ១០នាក់ប៉ុណ្ណោះ ខណៈដែលកីឡាករ Grandsir ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅនាទីទី៦៦ ខណៈដែលកីឡាករ Tielemans រកបានគ្រាប់បាល់វាយបកបំបែកពងមាន់ ១គ្រាប់វិញនៅនាទីទី(៩០+១)ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏បានឡើយ។

Monaco ធ្លាប់ឈ្នះពានរង្វាន់ Ligue1 ក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Henry ដែលបានចូលមកកាន់តួនាទីជំនួសលោក Leonardo Jardim ដែលត្រូវបានគេបណ្តេញចេញនៅថ្ងៃទី១១ ខែតុលា ក្រោយដឹកនាំក្រុមមិនដែលឈ្នះ ១១ប្រកួត ចាប់តាំងប្រកួតពីរដូវកាលថ្មីមក។ បច្ចុប្បន្នក្រុមមានពិន្ទុសរុបចំនួន ៦ពិន្ទុរបស់ពួកគេ ពី ១០ប្រកួតនៅក្នុងរដូវកាលនេះ ក៏ជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ក្លិបចាប់តាំងពីរដូវកាលឆ្នាំ ១៩៥៣-១៩៥៤។ Monaco និងត្រូវមានភារកិច្ចបន្ទាប់ទៀតសម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Champions League នៅថ្ងៃពុធជាមួយក្រុម Club Brugge។

អតីតខ្សែប្រយុទ្ធបារាំងនិងកាំភ្លើងធំ Arsenal លោក Henry ដែលបានចាប់ផ្តើមអាជីពជាមួយក្រុម Monaco និងធ្លាប់ជួយឱ្យពួកគេ ឈ្នះ Ligue1 នៅឆ្នាំ១៩៩៧ មានតួនាទីជាគឺជាជំនួយការគ្រូបង្វឹកជម្រើសជាតិបែលហ្សិក បែលហ្ស៊ិកមុនពេលចូលរួមជាមួយម្ចាស់ជើងឯកបារាំង ៨សម័យកាលលេងអោយក្រុម Monaco ជាលើកដំបូងក្នុងអាជីពបាល់ទាត់។
ប្រភព៖ BBC
Thierry Henry ដឹកនាំក្រុម Monaco បរាជ័យលើកដំបូងក្នុងនាមគ្រូបង្វឹក
អត្ថបទទាក់ទង
