កាលពីពេលថ្មីៗនេះ ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Manchester City កីឡាករ Kevin De Bruyne មិនទាន់ច្បាស់ ថាក្លឹបអាចនឹងឈ្នះ Champions League រដូវកាល ២០១៨/១៩។

កីឡាករជម្រើសជាតិបែលហ្សិកនេះបាននិយាយថា៖ “ពួកយើងបានចាញ់មួយប្រកួត ដូច្នេះហើយយើងត្រូវការពិន្ទុដើម្បីស្ដារបរាជ័យនេះវិញ។ វាសំខាន់ណាស់ក្នុងការឈរកំពូលតារាងក្នុងពូល ឥលូវយើងបានសម្រេចហើយ តែនៅសល់បីប្រកួតទៀត ” ។
De Bruyne បានបន្តថា៖ ” រដូវកាលមុន យើងធ្វើបានល្អហើយ ប៉ុន្តែរដូវកាលនេះខ្ញុំមិនដឹងថាយ៉ាងម៉េចនៅឡើយទេ។ វាមើលមិនទាន់ឃើញទេថាយើងនឹងឈ្នះ Champions League រដូវកាលនេះ ឬអត់។ យ៉ាងណាក៏ដោយ យើងនឹងព្យាយាមឈ្នះគ្រប់ប្រកួត ហើយចាំមើលថាលទ្ធផលទាំងអស់គ្នា ” ។

នៅក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុបនៅរដូវកាលនេះ ក្លឹបមេឃខៀវ Manchester City កំពុងតែឈរលើកំពូលតារាងពូល F ដោយមាន ៦ពិន្ទុក្នុងដៃ ប៉ុន្តែប្រកៀកប្រកិតនឹងក្លឹបនៃប្រទេសបារាំង Lyon ដែលមាន ៥ពិន្ទុក្នុងដៃ៕
Via :news.sabay
