Angel di Maria បានស៊ុតបញ្ចូលទីចុងម៉ោងជួយសង្គ្រោះ Paris Saint Germain ឲ្យស្មើគ្នា ២ទល់នឹង២ជាមួយ Napoli នៅ Champions League។
លេងបាន២៩នាទី Insigne បានបើកឆាក១គ្រាប់ឲ្យក្រុមភ្ញៀវ ប៉ុន្តែខ្សែការពារ Mário Rui បានធ្វើចូលទីខ្លួនឯងឲ្យ Paris តាមស្មើបានវិញ។ នៅនាទី៧៧ ខ្សែបម្រើប្រយុទ្ធ Mertens បាននាំសំណាងឲ្យ Napoli នាំមុខសារជាថ្មីប៉ុន្តែសំណាងនេះបានរលាយទៅវិញនៅនាទី៩០+៣ នៅពេលដែល Di María ស៊ុតតាមស្មើ។
យ៉ាងណាក្នុងការប្រកួតយប់មិញ Neymar ហាក់មិញសប្បាយចិត្តនឹងទម្រង់លេងរបស់ខ្លួនពិសេសគឺការដណ្ដើមបាល់គ្នាស៊ុតមុខទីជាមួយ Cavani។ នៅចប់ការប្រកួតគេឃើញខ្សែប្រយុទ្ធឆ្នើមរូបនេះដើរចេញពីទីលានក្នុងទឹកមុខមួម៉ៅ ទៅទាត់ដបទឹក និងមិនចាប់ដៃនរណាទាំងអស់សូម្បីគ្រូបង្វឹក៕
Via :news.sabay