អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បាននិយាយថា តាមការមើលឃើញពី៩ប្រកួតកន្លងទៅ មានតែសេះ៥ទេដែលអាចប្រជែងគ្នាដណ្ដើមពាន Premier League រដូវកាលនេះ។

ម្ចាស់ការពារជើងឯក Man City កំពុងឈរកំពូលតារាងមានពិន្ទុស្មើគ្នាជាមួយក្រុមមិនទាន់ចាញ់ Livepool ខណៈដាច់ Chelsea, Arsenal និង Spurs តែ២ពិន្ទុប៉ុណ្ណោះ។ សាកសួរ តើមានតែសេះ៥ក្បាលនេះដែលអាចប្រជែងពាន? Pep តបថា វាគ្មានអ្វីសង្ស័យទេ គឺត្រូវហើយ។

អតីតអ្នកចាត់ការរបស់ Barca បន្តថា រវាង៥ឬ៦ក្រុមនៅខាងលើដាច់គ្នាតែ២ពិន្ទុប៉ុណ្ណោះ។ វាពិតជាខ្លាំង។ Spurs ក៏មិនមែនជាក្រុមអាចមើលរំលងបានដែរ។ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ Man City ត្រូវទៅសួរសុខទុក្ខ Spurs។ កាលពីរដូវកាលមុន City ធ្វើបានល្អយកឈ្នះ Spur ទាំងពីរជើង។

ជើងទីមួយពួកគេឈ្នះ ៤-១ នៅ Etihad Stadium ត្រលប់ទៅ Wembley នៅតែបន្តឈ្នះ ៣-១។ សម្រាប់រដូវកាលថ្មី Pep Guardiola ក៏មិនមើលស្រាលគូប្រកួត ដោយយល់ថាក្រុមលោក Mauricio Pochettino ជាក្រុមកំពូលមួយ៕
Via: Sabay
លោក Pep Guardiola ថា: ឆ្នាំនេះមានតែសេះ៥ទេ ដែលអាចប្រជែងពាន Premier League
អត្ថបទទាក់ទង
