ក្រោយទទួលរងការបរាជ័យចាស់ដៃ នៅកីឡាដ្ឋាន Camp nou ក្នុងជំនួប El-Clasico កាលពីយប់ថ្ងៃអាទិត្យ ទិ២៨ តុលា ២០១៨ កន្លងទៅនេះខ្សែបម្រើ-ការពារមានឈ្មោះពេញ Carlos Hernrique Casemiro បាននិយាយថាជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា មិនមែនតែអ្នកចាត់ការទូទៅលោក Lopetegui នោះទេ។ កីឡាករឆ្នើមក្រុមជម្រើសជាតិប្រេស៊ីល Casemiro បង្ហាញខ្លួនចូលលេងក្នុងជំនួបចាញ់ក្រុមម្ចាស់ផ្ទះ Barcelona បាន បន្តប្រាប់ BeIN Sports ថាៈ យើងមិនអាចស្តីបន្ទោសគ្រូបង្វឹកបានទេវាជាទំនួលខុសត្រូវរបស់កីឡាករទាំងអស់គ្នាដែលប្រឈមមុខទទួលលទ្ធផលបរាជ័យដ៏អាក្រក់នៅរដូវកាលថ្មីរបស់យើងគឺ ៥:១ ការពិតគឺយើងលេងមិនបានល្អទេ។

Casemiro បន្តថា: មិនត្រឹមតែជាអាកប្បកិរិយាឬយុទ្ធសាស្រ្តប៉ុណ្ណោះទេវាក៏ជាអ្វីគ្រប់យ៉ាង ដែលសំខាន់បំផុតនោះគឺកីឡាករគ្រប់រូបត្រូវតែខិតខំប្រកួតប្រជែងបន្ថែមទៀតនិងក្រោកឈរឡើងដើម្បីក្លឹបមួយនេះ។ យើងជាកីឡាករដែលស្ថិតនៅលើទីលានហើយត្រូវការលេងឱ្យបានល្អជាងពេលមុនថែមទៀត ហើយពេលនេះគឺជាពេលវេលា ចាំបាច់ត្រូវរក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់យើងដឹងថាយើងលេងមិនបានល្អហើយយើងត្រូវតែកែលម្អចំនុចខ្វះខាតដើម្បីពង្រឹងប្រព័ន្ធលេងឡើងវិញ។

ប្រភព៖ sport-english
Carlos Hernrique Casemiro ថា: : ការទទួលខុសត្រូវរបស់យើងគ្រប់គ្នា មិនមែនតែគ្រូបង្វឹក Lopetegui ម្នាក់ទេ
អត្ថបទទាក់ទង
