ខ្សែបម្រើរបស់ក្លឹបមាន់ខ្នាយមាស Tottenham កីឡាករ Dele Alli បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប ដែលនឹងធ្វើឱ្យរូបគេបន្តលេងអោយក្រុមរហូតដល់ឆ្នាំ២០២៤។ កីឡាករអង់គ្លេសវ័យ ២២ឆ្នាំរូបនេះ បានផ្ទេរពីក្រុម MK Dons មកចូលរួមជាមួយក្រុម Spurs ក្នុងតម្លៃត្រឹមតែ ៥លានផោនប៉ុណ្ណោះក្នុងឆ្នាំ២០១៥ និងរកបានគ្រាប់បាល់ ៤៨គ្រាប់ក្នុង ១៥៣ប្រកួតកន្លងមក។ ការបន្តកិច្ចសន្យាថ្មីនេះគឺជាការដើរតាមគន្លងមិត្តរួមក្រុម Harry Kane, Harry Winks, Son Heung-min និង Erik Lamela ដែលពួកគេទើបតែបន្តកិច្ចសន្យារយៈពេលវែងជាមួយក្រុមនាពេលកន្លងមក។


បង្ហាញខ្លួនបាន ៦ប្រកួតនៅ ក្នុងក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះ រួមទាំងការចាញ់ក្រុម Manchester City កាលពីថ្ងៃចន្ទ ប៉ុន្តែ Alli នៅមិនទាន់បានស៊ុតបញ្ចូលទីសម្រាប់ក្រុមចាប់តាំងពីថ្ងៃបើកឆាកនៅឡើយទេ។ រូបគេបានប្តូរចូលក្នុងនាមជាកីឡាករបម្រុង ក្រោយពីមានបញ្ហារបួសសរសៃពួរក្រោយផ្តួលក្រុម Watford នៅក្នុងពានរង្វាន់ Carabao Cup កាលពីខែកញ្ញាមកម្លេះ។

Alli បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ថា: ខ្ញុំស្រឡាញ់ពេលវេលានៅ Spurs។ ខ្ញុំពិតជារំភើប ណាស់ដែលបានឃើញអ្វីដែលនឹងកើតឡើងនាពេលអនាគត។

ប្រភព៖ BBC