តារាបាល់ទាត់តម្លៃខ្លួនថ្លៃបំផុតលើលោក Neymar បានជួបជាមួយនិងកីឡាករបាល់បោះឆ្នើម Stephen Curry ខណៈពួកគេគឺជាកំពូលកីឡាឆ្នើមក្នុងវិ័យកីឡាករទាំងពីរនេះ។ កំលុងពេលវេលានៃកិច្ចសន្ទនាគ្នានោះពួកគេទាំងពីររូបបាន និយាយលើកសរសើរដល់សមត្ថភាពរាមច្បងដែលពួកគេតែងតែកោតសរសើរនិងចាត់ទុកជានិមិត្តរូបនាពេលកន្លងមកនិងបច្ចុប្បន្ន។

Neymar ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលបានទទួលជោគជ័យនៅក្នុងក្លឹប Barcelona និង Paris Saint-Germain ដោយឈ្នះពានរង្វាន់លីកក្នុងស្រុកចំនួនបីនិងពានរង្វាន់ Champions League កំឡុងពេលចំណាយពេលលេងអោយក្រុមក្នុងប្រទេសអេស្ប៉ាញនិងបារាំង។សម្រាប់ Curry វិញក្នុងអាជីពជាកីឡាករបាល់បោះ(NBA)សហរដ្ឋអាមេរិក រូបគេ បានឈ្នះជើងឯក៣លើកជាមួយក្លឹប Golden State Warrior ហើយត្រូវបានគេពណ៌នានិងផ្តល់រហស្សនាមថាជាអ្នកស៊ុតបាល់ត្រង់បានលឿននិងមុតស្រួចបំផុត(sharpest shooters)នៅក្របខណ្ឌបាល់បោះអាមេរិក។

Neymar បានប្រាប់ Curry និងត្រូវបានដកស្រង់សម្តីដោយ The Players ‘Tribune ថា: កីឡាករឆ្នើមដែលជានិមិត្តរូបរបស់ខ្ញុំគឺ Messi និង Ronado។ ខ្ញុំបានលេងជាមួយ Messi ដែលជាកីឡាករ ដ៏អស្ចារ្យម្នាក់របស់ខ្ញុំគ្រប់ពេល ជាតារាបាល់ទាត់ក្នុងដួងចិត្តខ្ញុំ។ កំលុងពេលជាមិត្តរួមក្រុមជាមួយនឹង Messi ខ្ញុំបានរៀនសូត្រជារៀងរាល់ថ្ងៃពីគាត់មិនថាក្នុងអំឡុងពេលហ្វឹកហាត់របស់យើងឬលេងជាមួយគាត់ឬគ្រាន់តែមើលគាត់លេង។ ហើយនោះធ្វើឱ្យខ្ញុំកាន់តែរឹងមាំហើយវាបានបង្កើនសមត្ថភាពរបស់ខ្ញុំនៅលើវាលស្មៅព្រោះខ្ញុំបានរៀនសូត្រច្រើនពីគាត់។

ខ្សែប្រយុទ្ធរបស់ក្រុម PSG Neymar បន្តថាៈ សម្រាប់ Cristiano Ronaldo គាត់ជាសត្វចម្លែកដែលមានសមត្ថភាពអស្ចារ្យម្នាក់។ កំលុងការប្រកួតប្រឈមនឹង Ronaldo គឺជាកិត្តយស ប៉ុន្តែយើងត្រូវត្រៀមខ្លួនបន្ថែមទៀត។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមកីឡាបាល់ទាត់ដ៏អស្ចារ្យបំផុត ដូច្នេះអ្នកទទួលបានភាពឆ្លាតវៃអ្នកទទួលបានការប្រុងប្រយ័ត្ន ប៉ុន្តែនៅពេលនោះអ្នកក៏រៀនសូត្រច្រើនដែរ។ ដូច្នេះពួកគេគឺជានិមិត្តរូប(Idols) ពីរដែលខ្ញុំអាចទាក់ទងបានព្រោះខ្ញុំចង់រៀន ច្រើនទៀតដើម្បីឈ្នះពានរង្វាន់ និងរកគ្រាប់បាល់បានច្រើនដូច្នេះខ្ញុំបន្តរៀនសូត្រពីពួកគេជារៀងរាល់ថ្ងៃ។

Curry បានលើកឡើងពីតារាឆ្នើម(Idol)របស់គេគឺកីឡាករបាល់បោះស្បែកខ្មៅរបស់ក្រុម Cleveland Cavaliers គឺ LeBron James។ ក្រុមរបស់ Curry បានជួបប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ NBA ៤ដង ជាមួយក្រុម Cleveland ខណៈដែលក្រុម Golden State Warrior ឈ្នះ៣ ក្រុម Cleveland ឈ្នះ១។ Curry បន្តប្រាប់ Neymar ត្រលប់ទៅវិញថា: នៅពេលដែលយើងលេងជាមួយកីឡាករឆ្នើមក្នុងចិត្ត យើងពិតជាពិបាកប៉ុន្តែវាបានជំរុញទឹកចិត្តយើងអោយលេង និងខិតខំប្រឹងប្រែងជានិច្ច។កំលុងឆ្នាំ២០១៥ នៅពេលដែលយើងបានលេង នៅវគ្គផ្តាច់ព្រ័ត្រ NBA ដែលជាលើកដំបូង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សអស្ចារ្យព្រោះខ្ញុំបានឃើញសមត្ថភាពលេងរបស់គាត់នៅខាងមុខខ្ញុំ។ ហើយនៅពេលដែលយើងលេងប្រឆាំងនឹងគាត់បទពិសោធន៏ត្រូវបានលាតត្រដាងនិងបានរៀនសូត្រពីការប្រកួតនោះ។

ប្រភព៖ Dailymail