កូនប្រុសពៅរបស់លោក Vichai Srivaddhanaprabha ម្ចាស់ក្លិប Leicester City បានចេញនូវសារថ្លែងអំណរគុណដ៏រំជួលចិត្តមួយកាលពីថ្ងៃពុធ សម្រាប់អ្នកចូលរួមរំលែកទុក្ខ ដែលបានកើតឡើងបន្ទាប់ពីការស្លាប់របស់ឪពុកខ្លួនក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ តាមរយៈការសន្យាថា «នឹងបន្តទស្សនវិស័យដ៏ធំរបស់ឪពុកខ្លួន»។

លោក Vichai វ័យ៦០ឆ្នាំ គឺជាបុរសមានទ្រព្យធនច្រើនជាងគេបំផុតលំដាប់ទី៥របស់ប្រទេសថៃ នៅពេលដែលគាត់បានស្លាប់ក្នុងគ្រោះថ្នាក់ដ៏រន្ធត់ ក្រោយពីទស្សនាក្រុមរបស់លោកប្រកួតកាលពីថ្ងៃអាទិត្យ។ លោកបានរកបានចំណូលរាប់ពាន់លានដុល្លារពីក្រុមផ្តាច់មុខលក់ទំនិចមិនគិតពន្ធ King Power របស់លោក ក្នុងប្រទេសថៃ តាមរយៈការប្រើប្រាស់ប្រាក់ចំណូលទាំងនោះ ដើម្បីបណ្តាក់ទុនទៅលើសណ្ឋាគារ ក្រុមហ៊ុនប្រណាំងសេះ និងក្លិបកីឡាបាល់ទាត់ Leicester ដែលបានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្នុងពិភពលោកតាមរយៈការឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ២០១៦។

ក្នុងការបញ្ចេញប្រតិកម្មជាសាធារណៈជាលើកទី១ពីក្រុមគ្រួសារ លោក Aiyawatt ដែលមានរហស្សនាមថា Top បានថ្លែងអំណរគុណសម្រាប់សារនៃការគាំទ្រផ្សេងៗពីទូទាំងពិភពលោក។ បុរសរូបនេះ បានឲ្យដឹងក្នុងបណ្តាញសង្គម Instagram ដែលត្រូវបានផ្សព្វផ្សាយបន្តដោយការិយាល័យព័ត៌មានរបស់ King Power ថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការមានឪពុកដ៏អស្ចារ្យម្នាក់។ ខ្ញុំពិតជារំភើបដោយសារតែមានមនុស្សជាច្រើនបានទុកគាត់ក្នុងបេះដូងរបស់ពួកគេ»។ លោក Vichai ចាកចោលភរិយាម្នាក់ និងកូន៤នាក់ ប្រុស២ និងស្រី២នាក់។ អ្នកទាំង៥សុទ្ធសឹងមានតួនាទីជាក្រុមប្រឹក្សាប្រតិកម្មរបស់ក្រុមហ៊ុន King Power៕

ប្រភព៖ Channel News Asia
កូនប្រុសលោក Vichai សន្យាបន្តបេសកកម្មដ៏ធំក្នុងក្លិប Leicester បន្ទាប់ពីឪពុក
អត្ថបទទាក់ទង
