ក្រុមចេឃខៀវ Manchester City បានយកឈ្នះ Fulham ២-០ ក្នុងការប្រកួត League Cup វគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញ ស៊ុតបញ្ចូលទីទាំងពីរគ្រាប់ដោយកីឡាករវ័យក្មេងអេស្ប៉ាញ Diaz នៅនាទី១៨ និង៦៥។

ជ័យជម្នះនេះធ្វើឲ្យក្រុមការពារតំណែងជើងឯកចាស់កក់កៅអីរួចជាស្រេចនៅវគ្គ៨ក្រុមចុងក្រោយអាចប្រឈមមុខជាមួយ Leicester City ឬក៏ Southampton។ យ៉ាងណា City កំពុងមានកង្វល់ជាមួយ De Bruyne ដែលមានបញ្ហារបួសរើឡើងវិញ។

ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្សិកត្រូវបានប្ដូរចេញជំនួសដោយ Gomes ៣នាទីមុនចប់ការប្រកួតដោយសារមិនអាចលេងតទៀត បន្ទាប់មករូបគេបានដើរចូលទៅក្នុងបាត់ជាមួយក្រុមគ្រូពេទ្យ។ De Bruyne លេងជម្រើសដំបូងទើបបាន២ដងប៉ុណ្ណោះរដូវកាលនេះព្រោះបញ្ហាជង្គង់ស្ដាំដ៏រ៉ាំរ៉ៃតាំងតាំងពីខែសីហាមក។

លោក Pep Guardiola នៅមិនទាន់ដឹងថាកីឡាករវ័យ២៧ឆ្នាំត្រូវសម្រាកយូរប៉ុនណាទៀតទេព្រោះពេលនេះគ្រូពេទ្យត្រូវស្កេនមើលថាតើរូបគេអាចលេងបានវិញឬក៏បន្តនៅក្រៅទីលានដូចពីមុន៕
Via: Sabay
League Cup វគ្គ១៦ក្រុម: Man City ឈ្នះ Fulham ២-០ តែ de Bruyne របួសម្ដងទៀត
អត្ថបទទាក់ទង
