Dejan Lovren ខ្សែការពារកណ្តាលរបស់ក្លឹប Liverpool បានបង្ហើបប្រាប់ឈ្មោះខ្សែការពារ ៣នាក់ ដែលខ្លួនយល់ថា ជាកំពូលខ្សែការពារល្អបំផុតលើពិភពលោកបច្ចុប្បន្ន ប៉ុន្តែក្នុងនោះគ្មានឈ្មោះ Sergio Ramos ខ្សែការពារឆ្នើមរបស់ក្លឹប Real Madrid នោះទេ។

ខ្សែការពារ Dejan Lovren
Lovren ដែលជួយឲ្យ Liverpool ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលមុន និងជួយឲ្យក្រុមជម្រើសជាតិក្រូអាត ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2018 នៅប្រទេសរុស្ស៊ី ក៏ធ្លាប់បានលើកឡើងផងដែរថា រូបគេគឺជាកំពូលខ្សែការពារល្អបំផុតម្នាក់ ក្នុងចំណោមខ្សែការពារល្អៗបំផុតលើពិភពលោក។ យ៉ាងណាក្តី ក្រៅពីខ្លួនឯង កីឡាករវ័យ២៩ឆ្នាំ សូមបង្ហាញឈ្មោះខ្សែការពារ៣នាក់ ដែលខ្លួនយល់ថាល្អបំផុត។

Sergio Ramos ខ្សែការពារឆ្នើមរបស់ក្លឹប Real Madrid
Lovren បានប្រាប់ដល់ Copa90 ថា៖ “ខ្ញុំអាចនិយាយថា Virgil van Dijk ជាខ្សែការពារល្អបំផុតលើពិភពលោក។ យើងមានរដូវកាលដ៏ល្អជាមួយគ្នា ទាំងគាត់និងខ្ញុំរដូវកាលមុន។ យើងបានឡើងដល់ផ្តាច់ព្រ័ត្រ Champions League។ បន្ទាប់មក ខ្ញុំនិយាយថា Raphael Varane។ ខ្ញុំចូលចិត្តគាត់ គាត់គួរតែទទួលបានក្រេឌីតជាងនេះ។ តើ Varane ល្អជាង Sergio Ramos? ប្រាកដណាស់…គាត់ឈ្នះពាន UEFA Champions League និង World Cup។ បន្ទាប់មកទៀត ខ្ញុំគិតថា Thiago Silva ជាកំពូលខ្សែការពារម្នាក់។ គាត់ពិតជាល្អ និងមានបទពិសោធន៍ច្រើន”៕

ខ្សែការពារ Virgil van Dijk
ខ្សែការពារ Dejan Lovren ប្រាប់ឈ្មោះខ្សែការពារ៣នាក់ ដែលខ្លួនយល់ថាល្អបំផុត តែគ្មាន Ramos
អត្ថបទទាក់ទង
