ខ្សែប្រយុទ្ធ Leon Bailey ធ្លាប់បានបដិសេធការផ្តល់ជូនសំណើរពីក្រុមធំៗនៅក្របខ័ណ្ឌ Premier League មុនពេលចុះកិច្ចសន្យាចូលរួមជាមួយក្រុម Bayer Leverkusen។ កីឡាករវ័យ ២១ឆ្នាំសញ្ជាតិចាម៉ៃការូបនេះគឺជាខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើមមួយរូប នៅក្នុងទ្វីបអឺរ៉ុបហើយត្រូវបានក្លិបកំពូលៗជាច្រើនចង់បាននៅខែមករា ឆ្នាំ២០១៧ កំលុងពេលរូបគេលេងអោយក្រុម Genk នៅលីកកំពូលបែលហ្សិក។ ក្លឹប Manchester United, Chelsea និង Liverpool បានទំនាក់ទំនងចុះហត្ថលេខានាំយក Bailey ប៉ុន្តែត្រូវបានសាមីខ្លួនច្រានចោលនិងផ្លាស់ប្តូរទៅលេងនៅអាល្លឺម៉ង់ជំនួសវិញ។

Bailey បាននិយាយប្រាប់ FourFourTwo ពីមូលហេតុបដិសេធនោះថា: Manchester United, Chelsea, Liverpool – ជាក្លឹបដែលច្រើនមានការចាប់អារម្មណ៍លើខ្ញុំនាពេលកន្លងមក។ ប៉ុន្តែជាជំហានមួយ ហើយមិនប្រញាប់ប្រញាល់ឈានដល់ទី កំពូលលឿនពេកនោះទេដូច្នេះយើងត្រូវចាប់ផ្តើមពីក្រុមធម្មតាមួយសិន។ ដោយសារតែនៅពេលដែលអ្នកទៅដល់ទីនោះតើអ្នកទៅកន្លែងណាទៀត?ដូច្នេះខ្ញុំក៏ជ្រើសយក Leverkusen។ ពួកគេគឺជាក្លឹបដ៏អស្ចារ្យជាមួយនឹងប្រវត្តិសាស្រ្តជាច្រើន។ រួមកីឡាករល្អៗនៅនោះព្រមទាំងការបង្ហាញខ្លួននៅក្របខ័ណ្ឌ Champions League ហើយតែងតែធ្វើបានល្អ។

រដូវកាលដំបូងរបស់ Bailey បង្ហាញខ្លួននៅក្របខ័ណ្ឌ Bundesliga គឺជាជោគជ័យដ៏ធំធេងមួយខណៈដែលខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន ១២គ្រាប់និង(Assist) ចំនួន ៦គ្រាប់។ Man.United និង Chelsea នៅតែបន្តចាប់អារម្មណ៍ចង់បាន Bailey ទោះបីជាក្រុម Leverkusen បន្តរក្សាទុកកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបឆ្វេងនេះអោយចុះកិច្ចសន្យាថ្មី ជាមួយក្រុមដល់ឆ្នាំ២០២៣ក្តី។
ប្រភព៖ Metro
