Arsene Wenger អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal កំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយក្លឹប AC Milan របស់អ៊ីតាលី ក្នុងគោលបំណងឡើងដឹកនាំជំនួសតំណែងអ្នកចាត់ការ Gennaro Gattuso ក្នុងពេលឆាប់ៗ។

បើតាម France Football បានឲ្យដឹងថា បុរសសញ្ជាតិបារាំង ដែលបានសម្រាកពីការងារមួយរយៈពេលធំមកហើយ បន្ទាប់ពីចាកចេញពី Arsenal កាលខែឧសភា កំពុងចរចាជាមួយក្លឹប AC Milan និងគ្រោងឡើងដឹកនាំនៅកីឡដ្ឋាន San Siro។ មហាសេដ្ឋី Paul Singer ដែលឡើងកាន់កាប់ក្លឹប AC Milan កាលខែមិថុនា គឺតែងតែមើលបាល់ទាត់ Premier League ជាប្រចាំ និងធ្លាប់ជាអ្នកគាំទ្រអ្នកចាត់ការ Wenger ដ៏ងប់ងុលម្នាក់ផងដែរ។

Wenger បានដឹកនាំ Arsenal រយៈពេល ២២ឆ្នាំ ឲ្យឈ្នះពាន Premier League ៣ដង, FA Cup ៧ដង និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ១ដង ដោយចាញ់ក្រុមអេស្ប៉ាញ FC Barcelona នៅទីក្រុងប៉ារីស៕

ប្រភព៖ The Sun From: Sportrefres