
អតីតកីឡាករឆ្នើមរបស់ក្រុមខ្លាំងអេស្ប៉ាញ Real Madrid គឺលោក Cristiano Ronaldo បានស៊ុត១គ្រាប់ដ៏អស្ចារ្យឲ្យក្រុមសេះបង្កង់ Juventus នាំមុខ Manchester United ១ទល់នឹង០នៅនាទី៦៥សម្រាប់ការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូលH។

យ៉ាងណា៥នាទីចុងក្រោយក្រុម Manchester United បានវាយបកសឹងមិនគួរឲ្យជឿដើម្បីយកឈ្នះការប្រកួតនិងបន្តក្ដីសង្ឃឹមឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ២គ្រាប់របស់ក្រុមបិសាចក្រហមធ្វើបានដោយ Mata តាមរយៈការស៊ុត Free Kick នៅនាទី៨៦ ហើយ១គ្រាប់ទៀតជាបាល់ចូលទីខ្លួនឯងរបស់ Lobo Silva នាទី៨៩។

យប់មិញគឺជាការលេងចាញ់ក្លឹបចាស់ Man Utd លើកដំបូងរបស់ Ronaldo ក្រោយ៥ប្រកួតដោយ ៤ប្រកួតមុនរូបគេស្មើ១ និងឈ្នះ៣ដង ហើយការស៊ុតយប់មិញក៏ជាគ្រាប់ដំបូងដែររបស់គេនៅ Champions League បន្ទាប់ពីស៊ុត២០ជើង និងលេង៤៥៣នាទីដោយគ្មានគ្រាប់បាល់៕
តារាឆ្នើម Cristiano Ronaldo លេងចាញ់ Man Utd លើកដំបូងក្នុងអាជីព(វិដេអូ)
អត្ថបទទាក់ទង
