ក្លឹបយក្សអេស្ប៉ាញ Real Madrid ក្នុងនាមជាក្រុមការពារជើងឯក បានយកឈ្នះ Viktoria Plzen រហូត៥ទល់នឹង០ នៅការប្រកួត Champions League ពូល G។

Karim Benzema រកគ្រាប់បើកឆាកឲ្យក្រុមភ្ញៀវនាទី២០ ជាគ្រាប់ទី២០០របស់ខ្លួន មុនពេលដែល Casemiro ថែម១គ្រាប់ទៀតនៅ៣នាទីបន្ទាប់។ នាទី៣៧ Benzema ដដែលបានតែត១គ្រាប់ទៀត ហើយ Gareth Bale បានដាក់មួយជើងឆ្វេងបំប៉ោងសំណាញ់នៅនាទី៤០ឲ្យ Real នាំមុខ៤-០ ត្រឹមវគ្គទីមួយ។

នៅវគ្គទីពីរក្រុមជើងឯក១៣សម័យកាលមិនបានបន្ថែមគ្រាប់ច្រើនពេកទេ គឺត្រឹម១គ្រាប់ប៉ុណ្ណោះធ្វើបានដោយ Kroos នៅនាទី៦៧។ ១គ្រាប់នេះល្មមគ្រប់គ្រាន់ឲ្យ Real ឡើងកំពូលតារាងពូលGមាន៩ពិន្ទុស្មើ Roma តែឈ្នះគ្រាប់បាល់។

នេះគឺជាជ័យជម្នះទី៣ជាប់ៗគ្នារបស់ក្រុមរហស្សនាមថាស្ដេច.សក្រោមការដឹកនាំរបស់គ្រូថ្មី Santiago Solariក្រោយលោកដឹកនាំក្រុមឈ្នះនៅ Copa del Rey, La Liga និងពេលនេះនៅ Champions League៕
Via: Sabay
Champions League : ក្រុមខ្លាំង Real Madrid បានលត់ Viktoria Plzen ៥ទល់នឹង០(វិដេអូ)
អត្ថបទទាក់ទង
