បន្ទាប់ពីឆ្លងកាត់អាជីពដ៏វែងឆ្ងាយជាមួយក្លឹបធំៗនៅតំបន់អឺរ៉ុប Ibrahimovic បច្ចុប្បន្នកំពុងបន្តអាជីពជាមួយក្រុម La Galaxy នៅលីកកំពូល MLS របស់សហរដ្ឋអាមេរិក និងជាលីកដែលអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអ៊ែតរូបនេះ ផ្តោតលើការស៊ុតបាល់បញ្ចូលទី ជំនួសឱ្យការក្លាយជាតារាដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតម្នាក់។

ក្រោយផ្ទេរចេញពដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹបថ្មី Ibrahimovic បង្ហាញខ្លួនបាន ២៧ប្រកួត ស៊ុតបញ្ចូលទី ២២គ្រាប់និង(Assist) បាន ៦លើកដែលជាហេតុធ្វើអោយ ក្លឹបនៅអឺរ៉ុប មាន PSG, AC Milan និងក្រុម Real Madrid បង្ហាញចំណាប់អារម្មណ៏ចង់ចុះហត្ថលេខាចង់យករូបគេ ត្រលប់ទៅវិញ។ ប៉ុន្តែអ្វីៗទាំងអស់គឺសម្រេចលើ Ibrahimovic រូបគេតែម្នាក់គត់។

នៅក្នុងបទសម្ភាសន៍មួយជាមួយ L’Equipe កីឡាករវ័យ៣៦ឆ្នាំ Ibrahimovic បាននិយាយថា: PSG ចង់ឱ្យខ្ញុំត្រលប់មកធ្វើការជាមួយពួកគេវិញ ប៉ុន្តែប្រសិនបើខ្ញុំត្រលប់ទៅ PSG គឺនៅក្នុងនាមជាអ្នកចាត់ការទូទៅ ព្រោះខ្ញុំគ្មានជំរើសផ្សេងទៀតទេហើយក៏ធ្លាប់បានប្រាប់ភ្នាក់ងាររបស់ខ្ញុំគឺលោក Raiola ដែរថាជារឿងពិបាកក្នុងការវិលត្រលប់ទៅ PSG វិញ។ អតីតខ្សែប្រយុទ្ធ Juventus, Barcelona, Man.United បន្តថាៈ មិនដឹងថាពេលណាខ្ញុំនឹងព្យួរកស្បែកជើងដើម្បីចូលនិវត្តន៏ទេ ឥឡូវនេះខ្ញុំកំពុងលេងជាកីឡាកររបស់ក្រុមហើយខ្ញុំចង់លេង។ ខ្ញុំនឹងជូនដំណឹងដល់ពិភពបាល់ទាត់ប្រសិនមានជម្រើសអ្វីផ្សេងពីទីនេះទៀត។

ប្រភព៖ Besoccer