ក្រុមខ្លាំងរបស់អេស្ប៉ាញ FC Barcelona បានរងបរាជ័យនៅក្នុងទឹកដី លីគលើកដំបូងរយៈពេល ២ឆ្នាំចុងក្រោយបន្ទាប់ពីលេងចាញ់ល្លឹប Real Betis ដោយលទ្ធផលមិននឹកស្មាន ៣ទល់នឹង៤ នៃភាពអាម៉ាសបំផុតរបស់ក្រុមអ្នកមានបុណ្យ១នេះ។

កីឡាករ Junior Firpo ជាអ្នកបើកឆាកគ្រាប់ទី១មុនគេនៅលើទឹកដី Nou Camp ត្រឹមតែ២០នាទីដំបូង មុនពេលដែលមិត្តរួមក្រុម Sánchez Rodrígue បានបន្ថែម១គ្រាប់ទៀតឲ្យក្រុមភ្ញៀវនៅនាទី៣៤។ ចូលវគ្គទីពីរនាទី៦៨ តែតារាឆ្នើមដែលជាប់ពានរង្វាន់ Ballon d’Or ៥សម៏យកាល lionel Messi បានទាត់បាល់ប៉េណាល់ទីឲ្យក្រុមរបស់ខ្លួន Fc Barcelona តាមពីក្រោយបាន១គ្រាប់វិញ តែមិត្តរួមជាតិអាហ្សង់ទីន Lo Celso ស៊ុតគ្រាប់ទី៣ឲ្យ Betis បន្តនាំមុខ ៣-១។

នៅក្នុងការប្រកួតកាន់តែក្ដៅគគុកនៅពេល Vidal តាមឲ្យម្ចាស់ផ្ទះបាន ២-៣ ត្រឹមនាទី៧៩ តែ Canales របស់ Betis បានបន្តដាក់សម្ពាធលើ Barca ក្រោយសម្រេចគ្រាប់ទី៤នៅនាទី៨២ តែប៉ុន្មាននាទីប៉ុណ្ណោះក្រោយ Rakitic បានត្រូវរងពិន័យកាតក្រហមបណ្ដេញចេញ។ តែទោះជាយ៉ាងណាក៏ដោយនៅនាទី៩០+២ Messi ស៊ុតឲ្យ Barcelona បាន១គ្រាប់ទៀតប៉ុន្តែនៅមិនអាចឲ្យក្រុមលោក Valverde គេចផុតពីបរាជ័យបាន៕

តារាឆ្នើម Lionel Messi ចូលលេងវិញតែ Barcelona បែរជាចាញ់ Real Betis
អត្ថបទទាក់ទង
