David Silva តារាបាល់ទាត់របស់ក្លឹប Manchester City បានបង្ហើបឱ្យដឹងថាហេតុផលសំខាន់តែមួយគត់ដែលខ្លួន បានសំរេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិអេស្បាញ ជាលក្ខណៈអន្តរជាតិនៅរដូវក្តៅកន្លងមកនេះគឺដើម្បីមានពេលច្រើនជាមួយកូនប្រុសរបស់គាត់ដែលប្រឈមមុខនឹងជម្ងឺ បន្ទាប់ពីកើតបានប្រាំខែ។ Silva តែងតែទទូចថាគាត់នឹងចាកចេញពីក្រុម Manchester City នៅពេលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ2020 ប៉ុន្តែគាត់មិនបានបដិសេធការពន្យារពេលបន្តកិច្ចសន្យានោះទេ។

ខ្សែបម្រើនាំលេង Silva បានចំណាយពេលវេលាជាច្រើនក្នុងរដូវកាល(២០១៧-២០១៨)ជាកំលុងមុន ពេលក្រុម Man.City ឈ្នះពាន Premier League ដោយរូបគេបានចំណាយពេលធ្វើដំណើរពីទីក្រុង Manchester ទៅកាន់មន្ទីរពេទ្យ Casa de Salud នៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ ដែលនៅទីនោះ កូនប្រុស Mateo កំពុងទទួលបានការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ដើម្បីរស់រានមានជីវិតឡើងវិញ។

Silva បានបញ្ជាក់ប្រាប់ Sportmail ថាៈ វាជាស្ថានភាពដ៏លំបាកមួយ ហើយច្បាស់ណាស់ថាជាដំណាក់កាលដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ។ មានរឿងកើតឡើងនៅក្នុងជីវិតឯកជនរបស់អ្នកហើយបន្ទាប់មក វានឹងចូលមកក្នុងអាជីពការងាររបស់យើង។ គ្រួសាររបស់ខ្ញុំនៅតែជឿជាក់ថាខ្ញុំអាចលេងបាននៅពេលនេះ ប៉ុន្តែការមានឱកាសរីករាយជាមួយពេលដែលខ្ញុំទៅលេងជាមួយក្រុមជម្រើសជាតិគឺជារឿងល្អ។

ប្រភព៖ besoccer