ជារឿងខកចិត្តបំផុតមួយសម្រាប់ប្រិយមិត្តជនជាតិជប៉ុនមួយរូបឈ្មោះ Isamu Kato របស់ក្រុម Boca Junior ដែលមិនបានចូលរួមទស្សនាការប្រកួតក្លឹបក្នុងដួងចិត្ត ប៉ុន្តែត្រូវបានលើកពេលក្នុងជំនួបដ៏សំខាន់នោះគឺ Superclasico ដើម្បីដណ្តើមពានរង្វាន់ Copa Libertadores ជើងទី១ រវាងក្រុមជើងខ្លាំងទំាងពីរនៅលីកកំពូលអាហ្សង់ទីននោះគឺ River Plate និង Boca Junior ត្រូវបានលើកពេលដោយសារភ្លៀងធ្លាក់រហូត ១២ម៉ោងនិងមានទឹកជំនន់កាលពីថ្ងៃសុក្រឈានចូលថ្ងៃសៅរ៏។

ប្រិយមិត្តគាំទ្រ Kato បានធ្វើដំណើររយៈពេល ៣៣ម៉ោងពីទីក្រុងតូក្យូទៅកាន់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន សម្រាប់ការប្រកួតនេះជាមួយនិងការចំណាយប្រាក់ ២៤០០ដុល្លាសហរដ្ឋអាមេរិក ដើម្បីធ្វើដំណើរទៅដល់ទីកន្លែងប្រារព្ធពិធីនៅតំបន់ La Bombonera និង មានគម្រោងស្នាក់នៅរយៈពេល ២៤ម៉ោង ម៉ោងប៉ុណ្ណោះ ជាមួយគោលបំណង សំខាន់គឺចង់ទស្សនាផ្ទាល់ និងលើកទឹកចិត្តក្រុមរបស់គាត់។

ទោះជាយ៉ាងណាក៏ដោយគាត់មិនបានរំពឹងថាភ្លៀងនឹងធ្វើអោយ ដំណើរកំសាន្តដែលគាត់បានគ្រោងទុកយ៉ាងហ្មត់ចត់ជាមួយនិង ភាពរីករាយត្រូវខកខាននោះទេ។ Kato បានចូលទៅក្នុងកីឡាដ្ឋានមុនពេលការប្រកួតត្រូវបានគេផ្អាកដោយលើកពេលមកថ្ងៃអាទិត្យម្សិលមិញវិញ ទោះបីជាទទួលបាននៅភាព រីករាយជាមួយបរិយាកាសមុនពេល ការប្រកួតត្រូវបានពន្យារពេលយ៉ាងណាក្តី។ ការប្រកួតបានប្រព្រឹត្តទៅដូចការលើកពេលគឺកាលពិថ្ងៃអាទិត្យម្សិលមិញ ជាមួយលទ្ធផលការប្រកួតជើងទី១ គឺស្មើគ្នា២ទល់និង២។

ប្រភព៖ Marca
Isamu Kato: អ្នកគាំទ្រ Boca Junior ខកចិត្តមិនបានមើលការប្រកួតក្រោយធ្វើដំណើរ ៣៣ម៉ោង
អត្ថបទទាក់ទង
