ការប្រកួតក្របខណ្ឌលីកកំពូលបារាំង Ligue1 រវាងក្រុមនាំមុខកំពូលតារាង PSG និង ម្ចាស់ផ្ទះ Monaco កាលពីយប់ថ្ងៃទី១១ វិច្ឆិកា ២០១៨ នេះបានបញ្ចប់ទៅក្នុងលទ្ធផល Monaco ០:៤ Paris Saint Germain។ ៤គ្រាប់របស់ក្រុម PSG ធ្វើបានដោយ កីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរូហ្គាយ Edinson Cavani រកបានគ្រាប់បាល់៣គ្រាប់(Hat-trick) នៅនាទីទី(៤,១១,៥៣) ខណៈខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុត Neymar រកបានបាន ១គ្រាប់ចុងក្រោយដោយការស៊ុតពិន័យ ១១ម៉ែត្រនៅនាទីទី៦៤។ សម្រាប់ក្រុម Monaco មិនមានឪកាសវាយបកតាមពីក្រោយវិញនោះទេ និងបន្តលទ្ធផលរហូតបញ្ចប់ការប្រកួត។

ក្រោយចូលមកដឹកនាំក្រុម Monaco មកដល់ពេលនេះគ្រូបង្វឹក Thierry Henry ទទួលបានជ័យជំនះត្រឹមតែ ១ប្រកួតប៉ុណ្ណោះ ក្រោយការប្រកួតសរុបទាំងអស់ និងបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៩បាតតារាង និងមានពិន្ទុឃ្លាតឆ្ងាយពីក្រុមលេខ១៧ Caen ដែលស្ថិតនៅចំនុចផុតពីតំបន់គ្រោះថ្នាក់រហូតដល់ទៅ ៥ពិន្ទុ។

ក្រុម Monaco ទើបតែធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុម Club Brugge កាលពីសប្តាហ៍មុន និងត្រូវជួបប្រកួតជាមួយក្រុម Caen នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០១៨ ខាងមុខនេះបន្តទៀត។ បច្ចុប្បន្នក្រុម Paris St-Germain ក្រោមការដឹកនាំរបស់គ្រូបង្វឹក Thomas Tuchel កំពុងឈរនៅចំណាត់ថ្នាក់លេខ១ កំពូលតារាងដោយមានគម្លាត ១៣ពិន្ទុពីក្រុមលេខ២ Lille។

ប្រភព៖ BBC
Edinson Cavani ស៊ុតហ៊ែតទ្រីក ខណៈ Neymar រកបាន ១គ្រាប់ជួយអោយ PSG ផ្តួល Monaco ចាស់ដៃ(វិដេអូ)
អត្ថបទទាក់ទង
