ខ្សែប្រយុទ្ធជើងចាស់ Andrey Arshavin បានសម្រេចចិត្តចូលនិវត្តន៏ពីបាល់ទាត់អាជីពក្នុងវ័យ ៣៧ឆ្នាំ។ កំនត់ត្រាសំខាន់ដែលប្រិយមិត្តក្រុមកាំភ្លើងធំ Arsenal ចងចាំមិនភ្លេចនៅសមត្ថភាពនៃការស៊ុតបញ្ចូលទីរបស់គេ ទល់នឹងក្រុមម្ចាស់ផ្ទះ Liverpool ជាមួយនិងលទ្ធផល ស្មើគ្នា ៤ទល់នឹង៤នាថ្ងៃទី២៩ ខែមេសា ២០០៩កន្លងមក។

Arshavin កីឡាករអន្តរជាតិរុស្សីធ្លាប់លេងអោយ Arsenal នៅចន្លោះឆ្នាំ ២០០៩-២០១៣ និងពាក់អាវលេខ២៣ បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន ៤គ្រាប់នៅទឹកដី Anfield ក្នុងរយៈពេល ៦០ឆ្នាំមកនេះ ជាមួយនិងជំនាញជើងអាចស៊ុតបានជើងឆ្វេងនិងជើងស្តាំដ៏បិនប្រសព្វបំផុត។ កំលុងពេលលេងអោយក្រុម Arsenal បាន ១៤៥ប្រកួត Arshavin ស៊ុតបញ្ចូលទី ៣១គ្រាប់ និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី(Assist)បាន ៤៦គ្រាប់ផងដែរ។

នៅឆ្នាំ២០១៣ Arshavin បានផ្ទេរទៅលេងនៅក្លឹបចាស់វិញគឺ Zenit Saint Peterburg រហូតដល់ឆ្នាំ២០១៥ និងបន្តលេងអោយ Kuban Krasnodar មុនពេលចូលនិវត្តន៏ជាមួយក្រុម Kairat។

ប្រភព៖ sportbible
កីឡាករជើងចាស់ Andrey Arshavin សម្រេចចិត្តចូលនិវត្តន៍ពីកីឡាបាល់ទាត់ហើយ
អត្ថបទទាក់ទង
