ក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Maurizio Sarri មានបំណងចង់ចុះហត្ថលេខានាំយកកីឡាករ បាល់ទាត់ដែលកំពុងលមានភាពលេចធ្លោ និងមានទម្រង់លេងដូចជាវីរបុរសក្រុមជម្រើសជាតិអ៊ីតាលី Andrea Pirlo នោះគឺ Sandro Tonali ដែលជាខ្សែបម្រើ-ប្រយុទ្ធស្លាបកណ្តាលដែលមានដើមកំណើតនៅក្នុងទីក្រុង Lombardy ប្រទេសអ៊ីតាលី។

កីឡាករទើបមានវ័យ ១៨ឆ្នាំអ៊ីតាលី Brescia ហើយភាពខ្លាំងរបស់គាត់គឺទម្រង់លេងនៅតំបន់បម្រើស្លាប និងការច្នៃប្រឌិតរួមរបស់គាត់ដើម្បីបង្កើតឪកាសអោយខ្លួនឯង និងមិត្តរួមក្រុមជាមួយនិងជំហររឹងមាំ។ ពិតណាស់ក្រុម Chelsea នៅក្របខ័ណ្ឌ Premier League កំពុងតែតាមដានសកម្មភាពកីឡាករវ័យក្មេងដែលទើបតែទទួលបានការហៅឱ្យចូលក្រុមជម្រើសជាតិអ៊ីតាលីជាលើកដំបូងក្រោមការដឹកនាំរបស់ គ្រូបង្វឹក Roberto Mancini ខណៈដែលរូបគេមានឪកាសស៊ុតបាល់ហ្រ្វីឃីកក្នុងជំនួបចាញ់ក្រុមព័រទុយហ្គាល់នាពេលកន្លងមក។

យោងគេហហទំព័ GOAL បានចុះផ្សាយថាៈ Juventus បច្ចុប្បន្នគឺជាគូប្រជែង Chelsea ដែលសំលឹងឃើញបេក្ខភាពខ្សែបម្រើ Tonali ដែលមានតំលៃខ្លួនប្រហែល ១៧លានផោន ប៉ុន្តែក្រុម Chelsea របស់លោក Sarri ហាក់មានសង្ឃឹមនិងចុះហត្ថលេខាលើយុវជន រូបនេះជាជម្រើសជំនួសកីឡាករ Jorginho នៅពេលអនាគត។ Tonali ដែលបានបង្ហាញខ្លួនចំនួន ១៩លើកសម្រាប់ក្លឹបបន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែសីហា ឆ្នាំមុន ក្រោយការបង្ហាញទម្រង់លេង នៅក្នុងការប្រកួតជើងឯកអ៊ឺរ៉ុ(European Championships)កីឡាកររូបនេះពិតជាទទួលបាននៅការចាប់អារម្មណ៏ពីទស្សនិកជនពិសេសក្លឹបធំៗជាខ្លាំង។
ប្រភព៖ sportbible
Chelsea ចង់ចុះហត្ថលេខាកីឡាករមានស្តាយលេងដូច Andrea Pirlo មករួមក្រុម
អត្ថបទទាក់ទង
