កីឡាករខ្សែការពារឆ្វេង Benjamin Mendy មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងនោះទេបន្ទាប់ពីត្រូវបានក្រុមគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យថាមានបញ្ហារបួសជង្គង់ ខណៈដែល Alexander Lacazette របស់ក្រុម Arsenal ត្រៀមផ្លាស់ប្តូរជំនួស។

ប៉ុន្តែទីបំផុតសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បានបញ្ជាក់កាលពីថ្ងៃចន្ទថាខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Lacazette ត្រូវបានដកចេញថែមទៀត បន្ទាប់ពីមានការពិគ្រោះយោបល់រវាងវេជ្ជបណ្ឌិត Franck Le Gall និងបុគ្គលិកពេទ្យកាំភ្លើងធំ Arsenal។ FFF មិនបានបញ្ជាក់ពីរបួសដល់ Lacazette ដែលត្រូវបានជំនួសដោយខ្សែប្រយុទ្ធ វ័យ២៥ឆ្នាំ Alassane Plea របស់ក្រុម Moncheng Gladbach នោះទេ។ ដូច្នេះតំណែងការពារឆ្វេងរបស់ Mendy និងត្រូវបានគ្រូបង្វឹកលោក Didier Deschamp សម្រេចប្តូរដាក់កីឡាករ Ferland Mendy បច្ចុប្បន្នជាខ្សែការពារក្រុម Lyon មកជំនួសវិញ។

គួរបញ្ជាក់ផងដែរថាកីឡាករវ័យ ២៧ឆ្នាំ Lacazette រូបនេះទើបតែត្រូវបានជាប់ឈ្មោះ ក្នុងក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃចន្ទបន្ទាប់ពីកីឡាករ Anthony Martial របស់ក្រុម Manchester United បានដកចេញក្រោយជួបបញ្ហារបួសក្រលៀន។ ក្រុមជម្រើសជាតិបារាំងនិងត្រូវជួបប្រកួតដណ្តើមពានរង្វាន់ Nations League នៅថ្ងៃសុក្រនេះជាមួយហូឡង់មុនពេលជួបប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ៤ថ្ងៃបន្ទាប់(ថ្ងៃអង្គារ)សប្តាហ៏ក្រោយ។

ប្រភព៖ besoccer
កីឡាករ Benjamin Mendy ត្រូវដកចេញពីជម្រើសជាតិ និងជំនួសដោយ Ferland ព្រោះមូលហេតុមួយនេះ
អត្ថបទទាក់ទង
