អតីតខ្សែបម្រើរបស់ក្រុម Chelsea និង West Ham កីឡាករ Joe Cole បានប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទាត់អាជីពនៅក្នុងវ័យ ៣៧ឆ្នាំជាផ្លូវការណ៏ហើយបន្ទាប់ពីចំណាយពេលជាមួយក្រុម Tampa Ray Rowdies នៅក្នុងសហរដ្ឋអាមេរិក។ ធ្លាប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិអង់គ្លេសបាន ៥៦ប្រកួត Cole និងស៊ុតបញ្ចូលទីបាន ១០គ្រាប់។
ក្រោយធ្វើការសម្រេចចិត្តប្រកាសពីការព្យួរស្បែកជើងដើម្បីលាឈប់ពីបាល់ទាត់ Cole បានប្រាប់អោយដឹងថាៈ ពិតជា ដល់ពេលវេលាហើយ ខ្ញុំមានភាពសប្បាយរីករាយ ហើយថ្ងៃនេះសុបិន្តបានក្លាយជាការពិត។ ខ្ញុំពិតជាមានសំណាងមិនគួរឱ្យជឿដែលបានលេងជាមួយកីឡាករដ៏ល្អបំផុត និងមានពួកគេជាមិត្តភក្រ្តដ៏ល្អ កំលុងពេលប្រកបអាជីពរបស់ខ្ញុំ។
គ្រាប់បាល់ដ៏ល្អបំផុតរបស់ Cole នឹងត្រូវបានចងចាំយ៉ាងល្អបំផុតពីអ្នកគាំទ្របាល់ទាត់ពិភពលោកមិនអាចបំភ្លេចបាននោះគឺការស៊ុតបញ្ចូលទីក្រុមជម្រើសជាតិស៊ុយអែតនៅការប្រកួត World Cup ឆ្នាំ ២០០៦ នៅក្នុងនាមប្រទេសអាល្លឺម៉ង់ជាម្ចាស់ផ្ទះ។
ប្រភព៖ Besoccer