ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard បានបង្ហើបប្រាប់ឱ្យដឹងពីបុគ្គលសំខាន់បំផុតម្នាក់ដែលជាដើមចមនាំអោយរូបគេធ្វើការសម្រេចចិត្តផ្លាស់មកកាន់កីឡាដ្ឋាន Stamford Bridge របស់ក្រុមតោខៀវ Chelsea ដែលមានមូលដ្ឋាននៅខាងលិចទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ កីឡាករម្នាក់នោះគ្មាននរណាក្រៅពីអតីតមិត្តរួមក្រុមក្លឹប Chelsea គឺ Joe Cole ដែលទើបតែលាឈប់ពីវិស័យបាល់ទាត់ដែល ជាផ្នែកមួយដ៏ធំនៅក្នុងការសម្រេចចិត្តរបស់លោក Hazard។ Cole បានចំណាយពេលរដូវកាល ២០១១-២០១២ ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Lille ក្របខ័ណ្ឌ Ligue1 ដែលជាកន្លែងដែល Hazard កំពុងលេងនៅទីនោះផងដែរ។

Hazard បានប្រាប់គេហទំព័រ Twitter ផ្លូវការរបស់ Chelsea ថា: Cole បានប្រាប់ខ្ញុំ Chelsea គឺជាក្លឹបល្អបំផុតនិងសក្ត័សមសម្រាប់ខ្ញុំ។ ហើយយើងបាននិយាយគ្នាមុនពេលដែលខ្ញុំបានចុះហត្ថលេខាជាមួយ Chelsea គាត់(Cole)បានបន្តថាៈ ក្លឹបតោខៀវ Chelsea គឺជាក្លិបដ៏ធំមានកីឡាករឆ្នើមដែលមានឪកាសខ្ពស់ក្នុងការឈ្នះពានរង្វាន់ជារៀងរាល់រដូវកាល។ ដោយហេតុផលនោះខ្ញុំបានសម្រេចចិត្តចុះហត្ថលេខា ដូច្នេះខ្ញុំសូមអរគុណលោក Joe Cole។ គួររំលឹកឡើងវិញផងដែរថាកំលុងពេលលេងអោយក្រុម Chelsea Cole ធ្លាប់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និងពានរង្វាន់ FA Cup ពីរដងជាមួយក្រុម។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះធ្លាប់លេងអោយក្រុម West Ham, Liverpool, Lille, Aston Villa, Coventry និង Tampa Bay Rowdies អំឡុងអាជីពរយៈពេល ២០ឆ្នាំរបស់គេ។ ទន្ទឹមនឹងនេះដែរ Hazard កំពុងបន្តកិច្ចសន្យារបស់ខ្លួននៅ Chelsea កាលពីឆ្នាំមុន ខណ់ៈប្អូនប្រុសរបស់ខ្លួនគឺ Thorgan ជឿជាក់ថាបងប្រុសច្បងរបស់គេធ្វើការសម្រេចចិត្តត្រឹមត្រូវដែលបានបដិសេធចូលរួមជាមួយក្រុម Real Madrid នៅរដូវក្តៅនេះ។

សម្រាប់ Hazard ក្រោយផ្ទេរមក Chelsea បានជួយក្រុមលើកពាន Premier League និងពានរង្វាន់ FA Cup, League Cup ព្រមទាំងបានជួយក្រុមជម្រើសជាតិបែលហ្សិកទទួលចំណាត់ថ្នាក់លេខ៣ ពានរង្វាន់ World Cup នៅប្រទេសរុស្សី កាលពីពេលថ្មីៗនេះផងដែរ។

ប្រភព៖ sportbible