យោងតាមសារព័ត៌មាន Daily Telegraph បានអោយដឹងថាម្ចាស់ក្លឹប Fulham លោក Shahid Khan បាននិយាយថាខ្លួនបានធ្វើការទំនាក់ទំនងទៅកាន់បេក្ខភាពគ្រូបង្វឹកនៅក្នុងសប្តាហ៍ចុងក្រោយនេះបន្ទាប់ពីការបរាជ័យចាញ់ក្រុម Liverpool ខណៈដែលគ្រូបង្វឹករូបនោះគឺគ្មាននរណាក្រៅពីលោក Arsene Wenger ត្រូវបានក្រុមទាក់ទងធ្វើសំណើរ មុនពេលមានការតែងតាំងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Claudio Ranieri ជាផ្លូវការណ៏នោះ។

លោក Arsene Wenger គ្រូបង្វឹកជើងចាស់សញ្ជាតិបារាំងរូបនេះធ្លាប់បានប្រាប់ ថារូបលោកនឹងមិនដឹកនាំក្រុមណា ផ្សេងទៀតនៅក្នុងក្របខ័ណ្ឌ Premier League នោះទេក្រោយចំណាយពេល ២២ឆ្នាំធ្វើជាអ្នកចាត់ការទូទៅរបស់ ក្រុមកាំភ្លើងធំ Arsenal។ Fulham ក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះកំពុងស្ថិត នៅបាតតារាងនៃក្របខ័ណ្ឌ Premier League ក្រោយការចាប់ផ្តើមរដូវកាលថ្មីមិនបានល្អរបស់ពួកគេ។

មានពត៌មានលើកឡើងផងដែរសម្រាប់លោក Wenger ដែលត្រូវបានទាក់ទងដោយក្លឹប Real Madrid មុនពេលតែងតាំង Santiago Solari ជាអចិន្រ្តៃយ៍កាលពីថ្ងៃអង្គារហើយក្លិប Bayern Munich បានសម្លឹងឃើញបេក្ខភាពរបស់គាត់ផងដែរ ខណៈគ្រូបង្វឹកបច្ចុប្បន្នគឺលោក Niko Kovac កំពុងសម្ពាធ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Bein Sports លោក Wenger បានប្រកាសថាគាត់នឹងវិលត្រលប់មកដឹកនាំក្រុមវិញ បាល់ទាត់អាជីពនៅខែមករា២០១៩ខាងមុខនេះ។គ្រូបង្វឹកវ័យ ៦៩ឆ្នាំបន្តថាៈ ខ្ញុំត្រូវប្រឈមមុខនឹងបញ្ហាហើយព្យាយាមស្វែងរកដំណោះស្រាយ។ ពេលនេះខ្ញុំមិនមានបញ្ហានោះទេខ្ញុំនឹងសំរេចនៅខែមករាថាតើខ្ញុំនឹងធ្វើអ្វី។ នៅទីបញ្ចប់គ្រូបង្វឹក Ranieri ដែលធ្លាប់ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League បានទទួលតំណែងជាប្រធានក្រុមហើយគាត់បានប្តេជ្ញាចិត្តដឹកនាំក្រុមនៅកីឡាដ្ឋាន Craven Cottagers អោយមានសុវត្តិភាពចេញពីតំបន់ដែលត្រូវកាត់ចេញ

កែសម្រួលដោយ៖ Cambosport