បរទេស៖ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger នៅមិនទាន់យល់ព្រមដឹកនាំក្រុមណាមួយនៅឡើយទេ ចាំតាំងពីរូបលោកចាកចេញពីក្រុម Arsenal។

FA statement on Arsène Wenger | News | Arsenal.com

បើយោងទៅតាមសារព័ត៍មាន Informer បានអោយដឹងថា ក្រុមជម្រើសជាតិ ស៊ែប៊ី បានទាក់ទងលោក Wenger ធ្វើជាចាត់ការទូទៅរបស់ក្រុម ប៉ុន្តែត្រូវគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបដិសេធវិញ។

Article image: ​Ex-Arsenal boss Wenger rejects Serbia approach

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិ ស៊ែប៊ី មិនមានឈ្មោះលេងក្រុមពានរង្វាន់ Euro នៅឆ្នាំក្រោយទេ ប៉ុន្តែពួកគេគិតថានឹងអាចនាំយកលោក Arsene Wenger មកដើម្បីជួយក្រុមជម្រើសជាតិរបស់ខ្លួនក្នុងវគ្គជម្រុះពានរង្វាន់ World Cup ឆ្នាំ២០២២ ប៉ុន្តែត្រូវបានគ្រូបង្វឹករូបបដិសេធទៅវិញ៕

 

ប្រភពព័ត៍មាន៖ OneFootball