បរទេស៖ អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Arsenal លោក Arsène Wenger គិតថាខ្សែបម្រើឆ្នើមរបស់ក្លឹប Manchester United កីឡាករ Bruno Fernandes បានបញ្ចប់រដូវកាលទាំងអស់កម្លាំងពីខ្លួន បន្ទាប់ពីរូបគេលេងជាច្រើនប្រកួតហើយវាអាចនឹងប៉ះពាល់ដល់ក្រុមជម្រើសជាតិព័រទុយហ្កាលនៅរដូវក្តៅនេះ។

Bruno Fernandes 'on his knees' after long season, says Arsene Wenger after  Man Utd star struggled in Europa League final

លោក Wenger បានប្រាប់ទូរទស្សន៍ BeIN Sports ថា «ខ្ញុំមានអារម្មណ៍ថាគាត់បានបញ្ចប់រដូវកាលទាំងអស់កម្លាំង ហើយថែមទាំងបាត់បង់គុណភាព។ ហើយពេលខ្លះខ្ញុំអាចមើលឃើញគាត់លេងទាំងភ័យ (វគ្គផ្តាច់ព្រ័ត្រ Europa League)។ ដូច្នេះនោះក៏ជាសញ្ញានៃការអស់កម្លាំង។ កម្រិតកំពូលរបស់អ្នកគឺជាស្ងប់ស្ងាត់, ការផ្តោតអារម្មណ៍, និងការគ្រប់គ្រង។ ហើយនៅក្នុង ៤ ទៅ ៥ ប្រកួតចុងក្រោយរបស់គាត់ខ្ញុំមើលឃើញថាគាត់ខ្សោយបន្តិចនៅចំណុចទាំងអស់នេះ»។

Arsene Wenger makes claim about Man United star Bruno Fernandes

លោក Wenger បានបន្តថា «ខ្ញុំដឹងថាគាត់ប្រាកដជាចង់ចូលលេង ប៉ុន្តែពេលខ្លះអ្នកត្រូវធ្វើការសម្រេចចិត្តដ៏ល្អមួយ ដើម្បីជាផលប្រយោជន៍ដល់ក្រុម និងខ្លួនអ្នកផ្ទាល់។ ក្រុមជម្រើសជាតិព័រទុយហ្កាលបច្ចុប្បន្នគឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើអោយក្រុមដទៃគ្រោះថ្នាក់ ព្រោះពួកគេគឺជាម្ចាស់ជើងឯងទ្វីបអឺរ៉ុបនៅប្រទេសបារាំង»៕

 

ប្រភពព័ត៍មាន៖ Benchwarmers