វីរបុរសក្រុមកាំភ្លើងធំ Arsenal លោក David Seaman ជឿជាក់ថាអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Arsene Wenger គឺជាបេក្ខភាពដ៏សក្តិសមបំផុតសម្រាប់ចូលខ្លួនមកដឹកនាំក្រុម Chelsea ដែលកំពុងជួបសភាពដុនដាបនៅ ខណៈពេលនេះប្រសិនបើពួកគេបញ្ចប់តំណែងគ្រូបង្វឹកបច្ចុប្បន្ន គឺលោក Maurizio Sarri។ គ្រូបង្វឹកក្រុម Chelsea លោក Sarri កំពុងតែស្ថិតនៅក្រោមសម្ពាធដឹកនាំក្រុមនាកីឡដ្ឋាន Stamford Bridge ក្រោយពីចាប់ផ្តើមរដូវកាលដំបូងមិនបានល្អ ស្របពេលក្រុមកំពុងសំលឹងឃើញបេក្ខភាពលោក Zinedine Zidane និង Frank Lampard កំពុងស្ថិតនៅក្រោមការពិចារណាដើម្បីជំនួសអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះ។

ប៉ុន្តែសម្រាប់អតីតអ្នកចាំទីអន្តរជាតិអង់គ្លេសលោក Seaman ជឿជាក់ថាគ្រូបង្វឹកលោក Arsene Wenger នឹងក្លាយជាគ្រូបង្វឹកម្នាក់ដែលនឹងទទួលបាននៅភាពជោគជ័យ ទោះបីជាអ្នកចាំទីដៃស្អិតរូបនេះក៏បានទទួលស្គាល់ថាវាមិនមែនជារឿងដែលអាចកើតឡើងបាននោះទេ។ លោក Wenger តែងតែនិយាយថាលោកនឹងមិនវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League ទេដោយសារតែក្តីស្រលាញ់ ក្រុម Arsenal ហើយមិនចង់ប្រកួតប្រជែងជាមួយក្រុមអតីតក្រុមដែលធ្លាប់រួមរស់រយៈពេល ២២ឆ្នាំកន្លងមកនេះដែរ។

លោក Wenger បច្ចុប្បន្ន មិនទាន់បានវិលត្រឡប់ទៅកាន់តួនាទីជាគ្រូបង្វឹកវិញនោះទេចាប់តាំងពីចាកចេញពី Arsenal ប៉ុន្តែអ្នកចាត់ការជើងចាស់ដែលធ្លាប់ជួយ Arsenal លើកពាន Premier League ៣លើករូបនេះ ក៏មិនទាន់មាន គម្រោងចូលនិវត្តន៍នោះដែរ។ គ្រូបង្វឹកអន្តរជាតិបារាំងឈានចូលវ័យ ៧០ឆ្នាំរូបនេះបានពោលយ៉ាងខ្លីថា: អនាគតរបស់ខ្ញុំនៅមិនទាន់ដឹងនៅឡើយ ទេសូម្បីតែសម្រាប់ខ្លួនខ្ញុំក៏ដោយ។ ខ្ញុំចូលចិត្តជីវិតប្រចាំថ្ងៃហើយឥឡូវនេះខ្ញុំបានធ្វើដំណើរទៅជាច្រើនកន្លែងនាពេលថ្មីៗនេះទូទាំងពិភពលោក

អត្ថបទ៖ Cambosport
ប្រភព៖ Mirror