លោក Arsene Wenger បានផ្តល់បទសម្ភាសន៏ថាលោកនឹងរីករាយដើម្បីផ្តល់ជាគំនិតយោបល់ជាមួយអ្នកចាត់ការបណ្តោះអាសន្នលោក Freddie Ljungberg នៅពេលដែលអតីតកូនក្រុមរបស់លោករូបនេះត្រូវការការប្រឹក្សាយោបល់បន្ថែមដើម្បីពង្រឹងក្រុម ។

វីរបុរសនិងជាអតីតខ្សែបម្រើ Ljungberg ធ្លាប់លេងក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិបារាំង Wenger ជាមួយ Arsenal ចន្លោះឆ្នាំ ១៩៩៨ និង ២០០៧ បានទទួលតួនាទីដឹកនាំក្លឹបបណ្តោះអាសន្ន នៅឯកីឡដ្ឋាន Emirates បន្ទាប់ពីក្រុមបានបញ្ចប់តួនាទីគ្រូបង្វឹក Unai Emery កាលពីសប្តាហ៍មុន។ អតីតកីឡាករក្រុមជម្រើសជាតិស៊ុយអែតរូបនេះបានឆ្លើយតបផងដែរថារូបលោកក៏ចង់ពិគ្រោះយោបល់មុនពេល​ Arsenal ធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Brighton នៅថ្ងៃព្រហស្បតិ៍នេះ។

បុរសជនជាតិបារាំងវ័យ ៧០ ឆ្នាំដែលបានចាកចេញពីក្រុម Arsenal កាលពីឆ្នាំ ២០១៨ បន្ទាប់ពីកាន់កាប់តួនាទី ២២ ឆ្នាំបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការបណ្តេញអ្នកស្នងតំណែងរបស់លោក Emery ទេប៉ុន្តែលោកបានបញ្ជាក់ក្នុងពាក្យពេចន៏ដ៏ខ្លីថាៈ បេះដូងរបស់គាត់នៅជាមួយក្លឹបហើយខ្ញុំចង់អោយពួកគេជាអ្នកបន្តវេននេះធ្វើបានល្អបំផុត។

ប្រភព៖ BBC

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង