ក្រុម Manchester United បានធ្វើអោយរបូត គ្រាប់បាល់បញ្ចូលទីច្រើនជាងមុននៅក្នុងយុទ្ធនាការ ១២ប្រកួតដំបូងនៃរដូវកាលថ្មីនេះ និងបច្ចុប្បន្នមានចំណាត់ថ្នាក់លេខ៨ ក្នុងតារាងក្របខណ្ឌ Premier League។ ដូច្នេះហើយក្រុមម្ចាស់ ជើងឯកអង់គ្លេស ១៣សម័យមួយនេះបានត្រៀមសំលឹងឃើញខ្សែបម្រើ-ការពារកណ្តាលដ៏រឹងមាំដែល លោក Jose Mourinho កំណត់គោលដៅនាំយកមករួមក្រុមនៅក្នុងកំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០១៩ ខាងមុខនេះ:

ខាងក្រោមនេះគឺជាខ្សែការពារ៥រូបដែលក្រុម Man.United ត្រៀមបើកការចរចារនាំយកមករួមក្រុមៈ

១. Harry Maguire

កីឡាករអន្តរជាតិអង់គ្លេសរូបនេះមានតម្លៃខ្លួន ៧៥លានផោន ក្រោយពីខិតខំប្រឹងប្រែងបង្ហាញទម្រង់លេងយ៉ាងល្អក្នុងកំឡុងពេលរដូវកាល World Cup នៅរដូវក្តៅនេះ Leicester បានបដិសេធសំណើររបស់ Man United សម្រាប់ការចុះហត្ថលេខានាំយក Harry Maguire កាលពីដើមរដូវកាល។ ទោះបីជាយ៉ាងណាក៏ដោយរឿងមួយដែលជាក្តីបំណងរបស់ Maguire គឺឪកាសនៃការលេងនៅក្របខ័ណ្ឌ Champions League ដូច្នេះប្រសិនជាក្រុម Man.United ហ៊ានអោយតម្លៃខ្លួនដល់ថ្លៃនោះក្រុម Leicester City អាចនិងពិចារណាសាឡើងវិញផងដែរ។

២. Issa Diop

កីឡាករវ័យក្មេងរបស់ក្រុម West Ham មានតម្លៃខ្លួន ៦០លានផោននិងបានធ្វើឱ្យក្រុមលោក Jose Mourinho មានការខកចិត្តក្នុងកំឡុងពេលក្រុម Man.United ចាញ់ក្រុមញញួរធំនៅឯកីឡាដ្ឋានឡុងដ៍កាលពីដើមរដូវកាលនេះ។ ផ្ទុយទៅវិញដោយមើលឃើញការចង់បានរបសក្រុមកម្រិតកំពូលសម្រាប់ កីឡាករវ័យ ២១ឆ្នាំរូបនេះអាចជាគោលបំណង West Ham ក្នុងការទទួលបានតម្លៃដ៏ល្អសម្រាប់ក្រុមបន្ទាប់ពី Diop ជាប់ឈ្មោះក្នុងបញ្ជីទិញចូលរបស់លោក Jose Mourinho។

៣. Milan Skriniar

កីឡាករខ្សែបម្រើ-ការពារអន្តរជាតិស្លូវ៉ាគីរូបនេះកំពូងលេងអោយក្រុម Inter Milan និងមានតម្លៃខ្លួន ៩០លានផោន អាចមានតម្លៃខ្លួនខ្ពស់សម្រាប់កីឡាករស្លូវ៉ាគី ប៉ុន្តែជាមួយនឹងការមិនទាន់មានលក្ខខណ្ឌថ្មីនៅ San Siro នោះតម្លៃអាចនឹងធ្លាក់ចុះនៅត្រឹមខែមករា។ ទាំងអស់មិនមែនសុទ្ធតែជាអាទិភាពរបស់ Man.United ទេព្រោះមានក្រុមត្រូវប្រជែងគឺ Juventus និង Barcelona ដែលសម្តែងការចាប់អារម្មណ៏ផងដែរនោះ។

៤. Toby Alderweireld

Man.United បានធ្វើការសាកសួរជាច្រើនអំពីខ្សែការពារអន្តរជាតិបែលហ្សិកដែលមានតម្លៃខ្លួន ៤៥លានផោនរូបនេះ ប៉ុន្តែមិនទាន់បានដាក់សំណើជាផ្លូវការនោះទេ។ កីឡាកររូបនេះនៅសល់កិច្ចសន្យារយៈពេល ១ឆ្នាំទៀតប៉ុណ្ណោះជាមួយក្រុម Tottenham។

៥. Andreas Granqvist

ទោះបីជាមានទម្រង់លេងល្អក្នុងនាមជាខ្សែការពារមានវ័យ ៣៣ឆ្នាំទោហើយក្តី ប៉ុន្តែកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះអាចនឹងមិនមានដំណោះស្រាយយូរអង្វែងសម្រាប់ ក្លឹប Man Utd នោះទេ។ ទោះជាយ៉ាងណា តំលៃខ្លួនសមរម្យក៏អាច នឹងអនុញ្ញាតឱ្យក្រុម Helsingborg លក់រូបគេមកក្នុងតម្លៃប្រមាណ ៨លានផោនផងដែរ។

៦. Nathan Ake

កីឡាករអន្តរជាតិហូឡង់វ័យ ២៣ឆ្នាំរូបនេះបច្ចុប្បន្ននេះកំពុងលេងអោយក្រុម Bournemouth និងមានតម្លៃខ្លួនប្រមាណ ៤០លានផោន។ រូបគេគឺជាចំណែកមួយដែលបានជួយក្រុមអោយបន្តជីវិតនៅក្របខណ្ឌ Premier League កាលពីរដូវកាលមុន និងបន្តបង្ហាញសមត្ថភាពបានល្អនៅរដូវកាលថ្មីនេះផងដែរ។

៧. Alessio Romagnoli

កីឡាករប្រធានក្រុមនិងជាខ្សែការពារឆ្វេងសញ្ជាតិអ៊ីតាលីរូបនេះកំពុងលេងអោយក្រុម AC.Milan និងមានតម្លៃខ្លួន ៥៥លានផោន។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថារូបគេអាចនិងត្រូវការពេលវេលាមួយចំនួនដើម្បីសម្របខ្លួនបាល់ទាត់នៅអង់គ្លេស។

៨. Kalidou Koulibaly

ខ្សែការពារកណ្តាលសញ្ជាតិសេណេហ្គាល់រូបនេះបច្ចុប្បន្នកំពុងលេងអោយក្រុម Napoli និងជាកីឡាករដែលលេចធ្លោម្នាក់នៅក្របខណ្ឌ SerieA អ៊ីតាលី។ទោះបីជាក្រោមការដឹកនាំរបស់លោក Carlo Ancelloti រូបគេបង្ហាញពីភាពសប្បាយរីករាយក្នុងការ បន្តលេងអោយក្រុម ប៉ុន្តែអ្វីអាចនិងមានការប្រែប្រួលប្រសិនលោក Jose Mourinho ត្រៀមផ្តល់នៅទឹកប្រាក់សមរម្យសម្រាប់រូបគេក្នុងរង្វង់ទឹកប្រាក់ ៨០លានផោនដើម្បីអោយ Napoli ពិចារណានោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer